វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្សី សាចទឹកដាក់គ្នានៅកិច្ចប្រជុំកំពូល G20

ឥណ្ឌា៖ មន្រ្តីការបរទេសជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងរុស្សី បានជួបនិយាយតទល់មុខគ្នាកាលពីម្សិលមិញនេះ ក្នុងជំនួបនៃកិច្ចប្រជុំកំពូល G20 ដែលជាការជួបគ្នាលើកដំបូងបង្អស់រាប់ចាប់ពីអ៊ុយក្រែនបានទទួលរងលុកលុយ និងឈ្លានពានពីរុស្សី ខណៈដែលប្រមុខការទូតនៃប្រទេសទាំងពីរបានសាចទឹកដាក់គ្នាទៅវិញទៅមកពីបញ្ហាវិបត្តិសកល។ 

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសរុស្សី លោក Sergei Lavrov ថាគួរតែបញ្ចប់នូវសង្គ្រាមដែលកំពុងកើតមាន និងបានជំរុញឱ្យទីក្រុងម៉ូស្គូ លុបចោលការព្យួរសន្ធិសញ្ញានុយក្លេអ៊ែរ New START របស់ខ្លួន។ បើតាមភ្នាក់ងារព័ត៌មានរបស់រុស្សីបានអះអាងថា ជំនួបនៃកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសនៃមហាអំណាចទាំងពីរ មានពេលតិចតួចមែនទែនពោលគឺមិនដល់ ១០នាទីផង ហើយក៏គ្មានការចរចាជាផ្លែផ្កាណាមួយកើតឡើងដែរ។

គួរបញ្ជាក់ថា នៅមុនពេលដែលកិច្ចប្រជុំកំពូល G20 ជាកិច្ចប្រជុំនៃជំនួបរដ្ឋមន្រ្តីការបរទេសប្រទេសធំៗទាំង ២០ជួបគ្នា ភាគីសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុបបានជំរុញឱ្យប្រជាជាតិ G20 បន្តធ្វើការដាក់សម្ពាធទៅលើរុស្សីដើម្បីបញ្ឈប់សង្គ្រាមឈ្លានពាន ដែលកំពុងបន្តចូលដល់ឆ្នាំទី២ទៅហើយ។ 

ដោយឡែក ចំពោះភាគីរុស្សីដែលបានហៅអ្វីដែលកំពុងកើតមានឡើងនេះថាជា "ប្រតិបត្តិការយោធាពិសេស" នោះ បានវាយមកត្រឡប់ម​កវិញដោយចោទប្រកាន់លោកខាងលិចថាបានបង្វែរការងារលើរបៀបវារៈ G20 ហើយបាននិយាយថា គណៈប្រតិភូនៃបណ្តាប្រទេសលោកខាងលិចចង់កែប្រែការទទួលខុសត្រូវចំពោះការបរាជ័យផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ដោយទម្លាក់ការចោទប្រកាន់ទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូជំនួសវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក