ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំណូលពីការលក់សំបុត្រទស្សនាអង្គរកើនបានជាង ១០០០ភាគរយ នៅដើមឆ្នាំ២០២៣

សៀមរាប៖ កម្ពុជារកចំណូលបានជាង ៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣ ដោយចំនួននេះមានការកើនឡើងជាង ១ ០០០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រយ:ពល ២ខែដើមឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរចំនួន ១៥៦ ៩៥១នាក់ ដោយទទួលបានចំណូលថវិកា ៧ ៣៨៦ ៧៩២ដុល្លា កើនឡើងជាង ១ ៤៤៥,១១ភាគរយ បើធៀបនឹងឆ្នាំ២០២២ កន្លងមក។

ដោយឡែក ការលក់សំបុត្រចូលទស្សនាអង្គរក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ មានចំនួនភ្ញៀវទេសចរអន្ដរជាតិ ៧៩ ៥១៥នាក់ ទទួលបានចំណូល ៣ ៧៤៣ ២៩៥ដុល្លារ កើនឡើង ៩៨៨,៦៥ភាគរយ ធៀបនឹងឆ្នាំ២០២២។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ បានចំនួន ២១ ៥១០ដុល្លារផងដែរ ដោយឡែក ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្នៀសមានចំនួន ៦២ ៨៦៩ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក