ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ឆេះកាស៊ីណូទៀតហើយនៅប៉ោយប៉ែតកាលពីយប់ថ្ងៃទី២ ខែមីនា

បន្ទាយមានជ័យ៖ អគ្គីភ័យឆាប់ឆេះកាស៊ីណូ (DIAMONCITY HOTEL) កាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ តែអាចត្រូវបានអាជ្ញាធរជួយសង្គ្រោះបាន ខណៈមូលហេតុនៃការឆេះនៅកំពុងស្រាវជ្រាវនៅឡើយ។

អាជ្ញាធរប្រើរយៈពេលជាង ១ម៉ោងទើបគ្រប់គ្រងស្ថានភាពបាន បណ្តាលបុគ្គលិក និងភ្ញៀវរត់ចែកជើងគ្នាចេញក្រៅ។

មុនពេលកើតហេតុគេឃើញអគ្គីភ័យឆាបឆេះ កាស៊ីណូ (DIAMONCITY HOTEL) ផ្នែកជាន់ខាងលើបណ្តាល មានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ បុគ្គលិកនិងភ្ញៀវលេងល្បែងកាស៊ីណូបានសម្រុករត់ចេញពីកាស៊ីណូចេញមកក្រៅ ទាំងភ័យស្លន់ស្លោ ភ្លាមនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង និងកម្លាំងរួមជាមួយសន្តិសុខកាស៊ីណូបានចូលអន្តរាគមន៍បាញ់ពន្លត់រយៈពេលជាង ១ម៉ោងក្រោយទើបគ្រប់គ្រងស្ថានភាពបាន។

ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រាប់ថាអគ្គីភ័យដែលឆេះកាស៊ីណូនេះ គឺចាប់ផ្តើមឆេះផ្នែកជាន់លើហើយរាលដាលឆាបឆេះចាប់ពីម៉ោង១១:៣០នាទីយប់ដល់ ម៉ោង១២:២០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ទើបគ្រប់គ្រងស្ថានភាពបានតែមិនទាន់បានដឹងពីមូលហេតុឆេះ និងទំហំការខូចខាតនៅមិនទាន់ដឹងនៅ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក