ភ្នំពេញ៖ នៅថ្ងៃទី៣ មីនា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មីនា ២០២៣។
គិតត្រឹមថ្ងៃសុក្រនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧១៩នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៥៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៩១ករណី(ជាប្រភេទអូមីក្រុង) ៕