សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

អាជ្ញាធរជាតិអប្សរាដាក់របាំងសំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបាន និងកំពុងដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ដើម្បីកុំឱ្យវាទៅទុំនៅលើដំបូលប្រាសាទ នោម និងលាមក ដែលធ្វើឱ្យប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរ។

អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក សយ សុភារិន្ទ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំដាក់សំណាញ់ការពារសត្វប្រចៀវជាច្រើនកន្លែងនៅតាមប្រាសាទអង្គរវត្ត ផងដែរដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។

លោកថ្លែងថា៖ «ដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង»។

សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន ១៦០ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក