ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនដៃដល់បាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ ៤ខែនៅសង្កាត់រលួសចូលខ្លួនមកសារភាពកំហុស

ភ្នំពេញ៖ ក្រោយបាញ់សម្លាប់ប្រពន្ធដែលមានផ្ទៃពោះ ៤ខែនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី០២ ខែមីនា បុរសដែលជាប្តីបានចូលខ្លួនមកសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃដដែល។

តាមព័ត៌មានចុះផ្សាយដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បុរសជាប្តីហ៊ានលើកកាំក្លើងបាញ់សម្លាប់ប្រពន្ធគឺដោយសារតែប្រច័ណ្ឌ។ បន្ទាប់ពីបុរសនោះបានបាញ់សម្លាប់ប្រពន្ធនៅក្នុងបន្ទប់ ក៏បានរត់គេចខ្លួន តែក្រោយមកនៅល្ងាចម៉ោងជិត៧ ថ្ងៃកើតហេតុ ជនដៃដល់ក៏បានចូលខ្លួនមកសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ KS០៣ បុរីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញនាយកដ្ឋាន កំពុងធ្វើការសាកសួរជនសង្ស័យខាងលើ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

តាមការបញ្ជាក់ពីប្រភពដែលស្គាល់ជនរងគ្រោះ ប្តីដែលជាជនដៃដល់ គឺត្រូវជាប្តីក្រោយរបស់ជនរងគ្រោះ ដោយជន កាលរៀបការជាមួយប្តីមុន គឺមានកូនចំនួន ៤នាក់ ហើយរស់នៅជាមួយប្តីក្រោយមានផ្ទៃពោះក្នុងផ្ទៃចំនួន ៤ខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក