ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានដែលថាករណីឆ្លងវីរុសផ្តាសាយបក្សីនៅខេត្តព្រៃវែងជាការឆ្លងពីមនុស្សទៅមនុស្ស

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង នូវការចេញផ្សាយព័ត៌មានមិនពិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។

សេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនោះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែ ម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង២នាក់ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។

ផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់អំពីវត្តមានវីរុសប្រភេទ AH5N1 ដែលបានរកឃើញនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដែលត្រូវបានគេរំពឹងថា វីរុសនេះឆ្លងពីបក្សីទៅមនុស្ស ប៉ុន្តែនេះ មិនបង្ហាញថា វីរុសនេះ កំពុងបនែ្លងខ្លួន ឬសម្របខ្លួនទៅ ជាការចម្លងពីមនុស្សទៅមនុស្សនោះទេ ហើយវីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួនដែលទាក់ទងនឹងការ កើនឡើងនៃការចម្លងនៃថនិកសត្វនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា ស្នើឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុសត្រូវចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយ និងធានាថាការរាយការណ៍នៃស្ថាប័ន គឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ព័ត៌មានឱ្យបានត្រឹមត្រូវ។

គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុបចំនួន ៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធចំនួន ២០នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុស H5N1 ទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក