ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តតាកែវនឹងសាងសង់រូបសំណាកពងទា និងបង្កង ខណៈរូបសំណាកព្រះនរាយណ៍នៅតែជានិមិត្តរូបតំណាងខេត្ត

ភ្នំពេញ៖ អភិបាលខេត្តតាកែវបញ្ចាក់ថារូបសំណាកពងទា និងបង្កង កំពុងស្វែងរកទីតាំងសមស្របមួយនិងដើម្បីបង្ហាញអំពីសក្ដានុពលរបស់ខេត្តដែលហៅថា ភូមិមួយ ផលិតផលមួយ ខណៈរូបសំណាកព្រះនរាយណ៍ជានិមិត្តរូបតំណាងខេត្តតាកែវដដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តតាកែវ» នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បញ្ជាក់ថាគម្រោងសាងសង់រូបសំណាកបង្កង និងពងទានោះគឺចង់បង្ហាញពីសក្ដានុពលនៃផលិតផលរបស់ខេត្តតាកែវ។

លោកបានលើកឡើងថា ក្រោយស្ទង់មតិនៅតាមបណ្ដាញសង្គមតាមរយៈរូបភាព 3D រង្វង់មូលបង្កង និងពងទាលើបណ្តាញសង្គម មានប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រដោយលោកអះអាងថារូបសំណាកនេះ មិនមែនបង្ហាញនិមិត្ដរូបរបស់ខេត្តនោះទេ តែគឺបង្ហាញអំពីសក្ដានុពលរបស់ខេត្តដូច «ភូមិមួយ ផលិតផលមួយ»។

លោកថា៖ «និមិត្ដរូបខេត្តរបស់យើង គឺ ព្រះនរាយណ៍ អ្វីដែលយើងធ្វើរូបបង្កង ឬពងទានេះ បង្ហាញអំពីសក្ដានុពលរបស់ខេត្ត យើងហៅថាដូចភូមិមួយ ផលិតផលមួយអញ្ចឹង»។

អភិបាលខេត្តតាកែវបញ្ចាក់ថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបមានការរាំងស្ទះចំពោះគម្រោងសាងសង់រូបសំណាកទាំង២នេះ ប៉ុន្ដែរដ្ឋបាលខេត្តនឹងខិតខំរកទីតាំងសមស្រប ដើម្បីទេសចរដែលមកកម្សាន្ដ ឬទស្សនាខេត្តតាកែវ នឹកឃើញបង្កង និងពងទាកូនពេលមកដល់ទឹកដីខេត្តតាកែវនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក