ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោណែនាំឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរក្នុងវិស័យសិល្បៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងរាជបណ្ឌិត្យសភាត្រូវសហការគ្នារៀបចំការបកប្រែភាសាបរទេសថ្មីៗក្នុងវិស័យសិល្បៈ ខណៈបច្ចុប្បន្នការប្រើប្រាស់ភាសាខែ្មរកាន់តែមានច្រើននៅក្នុងនៅបណ្តោញសង្គម។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា៖ «យើងត្រូវបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរសម្រាប់ពលរដ្ឋរបស់យើង»។

សម្តេចបានណែនាំបែបនេះក្រោយពីកន្លងមកសម្តេចសង្កេតឃើញថានៅតាមបណ្តោញសង្គមមានការប្រើប្រាស់ភាសាខ្មែរខុសឆ្គង ដូចជាពាក្យ «ដែរ» និង «ដែល» គឺប្រើប្រាស់មិនត្រូវន័យគា្ន ឧទាហរណ៍ ខ្ញុំទៅដែរ បែរជាសរសេរថា ខ្ញុំទៅដែលទៅវិញ។

សម្តេចតេជោក៏បានគូសបញ្ជាក់ថា នេះក៏ជាចំណុចល្អដែរ ដែលបច្ចុប្បន្នមានវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងទូរស័ព្ទ Smart phone ដែលជួយឱ្យមានការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក