ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ សម្រាប់ខ្មែរ បេតិកភណ្ឌជាតិមិនត្រឹមតែជាសិល្បៈ និងវត្ថុបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាលោហិត និងព្រលឹងវិញ្ញាណ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ជនជាតិខ្មែរ បេតិកភណ្ឌជាតិមិនត្រឹមតែជាសិល្បៈ និង វត្ថុបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាលោហិត និងព្រលឹងវិញ្ញាណ ដែលកំណត់អត្តសញ្ញាណជាជនជាតិខ្មែរទាំងក្នុងពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

លោកបានថ្លែងបែបនេះនៅក្នុងឱកាសចូលរួមពិធីរាត្រីសមោសរដើម្បីប្រមូលថវិកាសម្រាប់ជួយដល់មូលនិធិបេតិកភណ្ឌកម្ពុជាក្នុងការប្រមូលមកវិញនូវបេតិកភណ្ឌជាតិ ដែលបានបាត់ក្នុងដំណាក់កាលដែលប្រទេសជាតិបានជួបវិបត្តិសង្គ្រាមស៊ីវិល ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា «American Chamber of Commerce in Cambodia (AmCham)» នៅសណ្ឋាគារសាន់អេនមូន នាល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

លោកមានប្រសាសន៍ថា ការបាត់បង់បេតិកភណ្ឌជាតិ គឺជាភាពសោកសង្រេងដ៏ធំធេងដែលបានបន្សល់ទុកដោយសង្រ្គាមស៊ីវិលនៅកម្ពុជា។

លោកថ្លែងថា៖ «វាជាការសង្វេគណាស់ដែលឃើញបេតិកភណ្ឌជាតិរបស់យើង ត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរជាតិ និង ទីតាំងឯកជននានា នៅពាសពេញពិភពលោក ដែលកេរមរតកជាតិទាំងនេះ គួរតែត្រលប់មកនៅផ្ទះរបស់ខ្លួនវិញ។ កាន់តែមហាសង្វេគជាងនេះទៅទៀត គឺនៅពេលដែលឃើញបេតិកភណ្ឌជាតិរបស់យើង ត្រូវបានដាក់តម្លៃក្នុងព្រឹតិការណ៍ដេញថ្លៃនានា ព្រោះថា «ប្រសិនបើអាចកំណត់តម្លៃលើព្រលឹងវិញ្ញាណរបស់ខ្លួនបាន តើយើងនឹងក្លាយទៅជាមនុស្សវង្វេងស្មារតីកម្រិតណា?»។

លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងជាតិ និងអន្តរជាតិ ជាពិសេស មូលនិធិបេតិកភណ្ឌកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការរួមចំណែកកសាងមោទនភាពជាតិខ្មែរ និងជួយរំលឹកឱ្យសាកលលោកដឹងអំពីអារ្យធម៌រុងរឿងរបស់កម្ពុជា ដែលនេះជាក្តីស្រមៃរបស់ជនជាតិខ្មែរគ្រប់រូប។

ជាមួយគ្នាផងដែរ លោកក៏បានអរគុណដល់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាសម្រាប់ការជួយគាំទ្រយ៉ាងកក់ក្តៅចំពោះកម្ពុជា ដូចជា ការប្រមែប្រមូលបេតិកភណ្ឌជាតិខ្មែរត្រលប់មកកម្ពុជាវិញ ការជួយគាំទ្រដល់យុទ្ធនាការកម្ពុជាគ្មានមីន ការជួយគាំពារផ្នែកសុខភាពដល់បុគ្គលិកបម្រើការនៅក្នុងរោងចក្រកាត់ដេរ ដែលកាយវិការដ៏ប្រពៃនេះបង្ហាញនូវការប្តេជ្ញាចិត្តជួយកសាងនូវសហគមន៍ និង សង្គមកម្ពុជាមួយដ៏រុងរឿង។ ជាងនេះទៅទៀត ក៏បានបង្ហាញផងដែរនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា-សហរដ្ឋអាម៉េរិកទាំងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល ធុរកិច្ច និងធុរកិច្ច ព្រមទាំងប្រជាជន និងប្រជាជន។

លោកថ្លែងថា៖ «សេចក្តីសង្ឃឹមរបស់យើង គឺបន្តថែរក្សាសនិ្តភាព និង ឯកភាពជាតិ ដើម្បីលើកតម្តើងអត្តសញ្ញាណជាតិខ្មែររបស់យើង ជាមួយនឹងការខិតខំប្រមែប្រមូលមកវិញនូវបេតិកភណ្ឌជាតិដែលបានបាត់បង់ ដើម្បីរំលឹកដល់កូនខ្មែរគ្រប់រូបឱ្យនឹកចងចាំថា ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព»។

សូមរំលឹកថា ប្រទេសអង់គ្លេសបានបញ្ជូនគ្រឿងអលង្ការបុរាណខ្មែរ ៧៧គ្រឿងដែលបានកាន់កាប់ដោយគ្រួសារឡាតហ្វដ Douglas Latchford មកឱ្យកម្ពុជាវិញហើយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ការបញ្ជូននេះគឺធ្វើឡើងតាមអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ជាតំណាងរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford)។ គ្រឿងអលង្ការទាំងនោះរួមមាន ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក