ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងជំរុញឱ្យពលរដ្ឋចូលរួមការពារសត្វព្រៃ

ភ្នំពេញ៖ ក្រោយយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ត្រូវបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ ក្រសួងបរិស្ថានក៏បានរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយអនុវត្តក្នុងខេត្តចំនួន៥ ចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ និងត្រូវអនុវត្តក្នុងខេត្តចំនួន ៥គឺ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។

លោកបានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានទិសដៅសំខាន់ធ្វើយ៉ាងណា ចូលរួមការពារនូវសត្វព្រៃ ផ្តល់នូវជម្រកសុវត្ថិភាពកាត់បន្ថយនៅកត្តាគំរាមគំហែង និង ធ្វើយ៉ាងណាឱ្យចំនួនសត្វព្រៃមានការកើនឡើង នៅក្នុងព្រៃធម្មជាតិកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជាសំខាន់ទាក់ទងនឹងទេសចរណ៍ធម្មជាតិ។

លោកបន្តថា យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ត្រូវបានអនុវត្តយ៉ាងជាប់លាប់ជាមួយនឹងការរៀបចំសកម្មភាព និងប្រើប្រាស់មធ្យោបាយឃោសនាចម្រុះ ដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ និងសាធារណៈជនទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរ និងជុំវិញតំបន់ការពារធម្មជាតិឱ្យយល់ដឹងអំពីផលវិបាកដែលបង្កឡើងដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃទាំងចំពោះមនុស្ស និងធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា។

រដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថាយុទ្ធនាការនេះមានគោលដៅសំខាន់ៗចំនួន៤ ដូចជា ទី១.ពាក់ព័ន្ធជាមួយនឹងការពង្រឹង និងការគាំទ្រប្រមូលធនធាន ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ទី២.ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ជាពិសេស សាច់ព្រៃអាចនឹងបង្កមហន្តរាយ និងឆ្លងជំងឺផ្សេងៗ ទី៣.ការពង្រឹងលើការងារអនុវត្តច្បាប់ ការពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងគោលដៅ ដើម្បីកាត់បន្ថយចំនួនអន្ទាក់នៅតំបន់ការពារធនធានធម្មជាតិ និងទី៤.ការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ សាធារណៈជនជាពិសេសអ្នកនិយមបរិភោគសាច់សត្វព្រៃ ដែលគិតថាសាច់សត្វព្រៃជាអាហារប៉ូវកម្លាំងសុខភាព និងព្យាបាលជំងឺផ្សេងៗ ដើម្បីឱ្យពលរដ្ឋលះបង់គំនិតបែបនេះ ហើយងាកមកចូលរួមការពារ និងអភិរក្ស។

តាមអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដែលផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថាន មានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក៏បានបញ្ជៀបការយល់ដឹងជាសាធារណៈ ជាពិសេសបានផ្សព្វផ្សាយដល់អ្នកនិយមបរិភោគសាច់សត្វព្រៃ និងអ្នកជួញដូរសត្វព្រៃទាំងអស់ឱ្យដឹងពីហានិភ័យចំពោះសុខភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈដែលអាចកើតឡើងបណ្តាលមកពីការបរិភោគ និងការជួញដូរសត្វព្រៃទាំងនោះ ដើម្បីជម្រុញការផ្លាស់ប្តូរឥរិយាបថ និងលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិរក្សសត្វព្រៃ និងថែរក្សាធនធានធម្មជាតិកម្ពុជា។

គួរឱ្យដឹងដែរថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្ត៦នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះទទួលបាននូវបណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្តនិងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក