កំពង់ធំ៖ បុរសម្នាក់ដែលជាអ្នកសារព័ត៌មាន បានស្លាប់ដោយសារសសរឈើដួលចំក្បាលអំឡុងពេលចងអង្រឹងគេងនាយប់ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។
ជនរងគ្រោះនោះឈ្មោះ ឡូច រ៉ែន ជាអ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ បានចុះទៅយកព័ត៌មាននៅខេត្តកំពង់ធំ ហើយក៏បានគេងដោយចងអង្រឹងនឹងសសរឈើនៅផ្ទះចាស់ទុកចោលមួយ លុះយប់ឈានចូលថ្ងៃទី០២ ខែមីនា គេងសុខៗក៏សសរឈើនោះបានរលំដួលចំក្បាលជនរងគ្រោះបណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានរៀបចំប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕