ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បញ្ជូនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ៣គោលដៅផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា សមត្ថកិច្ចបានចុះបង្រ្កាបបានករណីគ្រឿងញៀនចំនួន ៣គោលដៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគោលដៅទី១ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងដកហូតបានម្សៅពណ៌សក្រាម ចំនួប ៦ថង់ធំ ទូរស័ព្ទដៃ ១គ្រឿង ថ្នាំកញ្ចប់មានឡូហ្គោម៉ាក (សឺដែស) ចំនួន ២កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន ១កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ Supreme (ថ្នាំទឹកសប្បាយ) ចំនួន ១កញ្ចប់។

គោលលដៅទី២ នៅចំណុចខារ៉ាអូខេ (ម៉ូលីណា) G 9 KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតដែលរស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានមាន ទូរស័ព្ទដៃ ១គ្រឿង និងរថយន្តម៉ាកុចស៊ីស RX 330 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-0175 ។

នៅថ្ងៃដដែល សមត្ថកិច្ចបានបន្លំធ្វើជាណាត់ជាមួយជនសង្ស័យដើម្បីប្រគល់គ្រឿងញៀន លុះមកដល់កន្លែងណាត់នៅវេលាម៉ោង១០និង១៥ព្រឹក ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យក៏បានរត់គេច បន្សល់ទុកតែម្សៅក្រាមពណ៌សថ្លាចំនួន ១២ថង់ធំ។

 វត្ថុតាងទាំងនោះត្រូវបានយកមកការិយាល័យប្រឆាំងគ្រឿងញៀននិងបានរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក