ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពានរង្វាន់ FA Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយ

អង់គ្លេស៖ ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ឆ្នាំ២០២៣ បានធ្វើឡើងរួចរាល់ហើយ ក្រោយបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការកាលពីយប់មិញនេះ។ 

លទ្ធផលចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយរួមមាន៖ 

Manchester City នឹងត្រូវជួបជាមួយ Burnley ៖ Manchester City បានឈានទៅកាន់ការស្វែងរកពាន FA Cup ជាលើកទី៧ របស់ខ្លួន ក្រោយទម្លាក់ Bristol City ដែលកំពុងលេងនៅលីគទី២ EFL Championship ក្នុងលទ្ធផល ៣-០ និងបន្តជួប Burnley ដែលទម្លាក់ Fleetwood Town នៃលីគទី៣ EFL League One ក្នុងលទ្ធផល ១-០។

Brighton ប៉ះជាមួយ Grimsby Town ៖ Brighton ដែលទម្លាក់ Stoke City ក្នុងលទ្ធផល ១-០ នឹងត្រូវជួបជាមួយក្លិប Grimsby Town មកពីលីគទី៣ EFL League One ដែលទម្លាក់ Southampton ក្នុងលទ្ធផល ២-១។

Sheffield United ជួបជាមួយ Blackburn Rover ៖ ក្រុមមកពីលីគទីពីរ EFL Championship ទាំងពីរនេះបានឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្លិបនៅលីគកំពូលដូចគ្នា ពោលគឺ Sheffield United ទម្លាក់ Tottenham Hotspur ក្នុងលទ្ធផល ១-០ និង Blackburn ទម្លាក់ Leicester City ដោយលទ្ធផល ២-១។

Manchester United ប៉ះ Fulham ៖ បួនក្រុមដែលប្រជែងគ្នាក្នុងគូនេះសុទ្ធសឹងតែជាក្រុមនៃលីគកំពូល English Premier League។ Manchester United ដែលទើបឈ្នះពាន EFL Cup ក្តៅៗ បានវាយបកពីក្រោយ និងទម្លាក់ក្រុម West Ham ក្នុងលទ្ធផល ៣-១ ខណៈ Fulham ក្រុមដែលទើបឡើងមកលីគកំពូលបានទម្លាក់ Leeds ក្នុងលទ្ធផល ២-០។ 

សូមជម្រាបថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នឹងធ្វើឡើងនៅថ្ងៃទី១៨ និង១៩ ខែមីនាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក