ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកសភាជំរុញឱ្យហ្វាំងឡង់ប្រញាប់ចូលជាសមាជិក NATO

ហ្វាំងឡង់៖ សភាហ្វាំងឡង់ នៅថ្ងៃទី០១ ខែមីនានេះ បានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ក្នុងការចូលជាសមាជិកណាតូ មុនពេលការផ្តល់សច្ចាប័នពីប្រទេសហុងគ្រី និងទួរគី ដោយបង្កើនលទ្ធភាពដែលខ្លួននឹងចូលទៅក្នុងអង្គការសម្ព័ន្ធភាពមួយនេះមុនអ្នកជិតខាងរបស់ខ្លួនគឺស៊ុយអែដ។ 

ប្រទេសទាំងពីរពោលគឺហ្វាំងឡង់ និងស៊ុយអែដបានទម្លាក់ចោលនូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធរយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួន និងបានស្នើក្នុងការចូលរួមជាមួយក្នុងកតិកាសញ្ញាការពារជាតិអាត្លង់ទិកកាលពីខែឧសភាកន្លងទៅ បន្ទាប់ពីការលុកលុយរបសរដ្ឋាភិបាលទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែន។ យ៉ាងណាក្តី ស៊ុយអែដដែលមានបញ្ហានយោបាយ និងការទូតមួយចំនួនជាមួយនឹងប្រទេសតួកគី ដែលជាសមាជិក NATO នោះ ហាក់កំពុងជួបប្រទះនឹងបញ្ហដែលអាចអូសបន្លាយពេលមួយចំនួន ដែលអាចនាំឱ្យស៊ុយអែដនឹងប្រឈមការចូលជាសមាជិក NATO ក្រោយហ្វាំងឡង់។ 

សមាជិកសភាហ្វាំងឡង់ បានអនុម័តច្បាប់ដែលបញ្ជាក់ថាហ្វាំងឡង់ទទួលយកលក្ខខណ្ឌនៃសន្ធិសញ្ញាណាតូដោយសម្លេង ១៨៤ ទល់នឹង ៧ ដោយមានសម្លេងអនុប្បវាទចំនួនមួយ និងសមាជិកសភា ៧នាក់មិនមានវត្តមាន។ រដ្ឋមន្រ្តីការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បានសរសេរនៅលើ Twitter របស់លោកថា៖ "ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​លើ​ផ្លូវ​ចូលជាសមាជិក NATO ដែលសន្តិសុខនៃមាតុភូមិគឺជាបុព្វហេតុទូទៅរបស់យើង"។ 

គួរបញ្ជាក់ថា ការចូលជាសមាជិក NATO តម្រូវ​ឱ្យ​មាន​ការ​ផ្តល់​សច្ចាប័ន​ពី​សមាជិក​ទាំង ៣០ របស់​ខ្លួន ហើយ​ប្រទេស​ហុងគ្រី និងតួកគី ដែលជាសមាជិកនៅតែមានសិទ្ធិជំទាស់នឹងការចូលជាសមាជិករបស់ប្រទេសថ្មីៗ។ សភារបស់ប្រទេសហ្វាំងឡង់បានជំរុញឱ្យច្បាប់នេះត្រូវបានអនុម័តជាបណ្តោះអាសន្ននៅមុនការបោះឆ្នោតទូទៅនៅថ្ងៃទី ០២ខែមេសា ដើម្បីជៀសវាងការផ្តល់សច្ចាប័នមុនពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក