ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មការីនីរោងចក្រម្នាក់ត្រូវសង្សារសម្លាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ស្រុកព្រៃនប់៖ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ដោយស្នាមកាំបិតចាក់ចំក្រោមក្លៀកស្លាប់នៅនឹងកន្លែងក្នុងបរិវេនរោងចក្រ ដែលការស្លាប់នេះត្រូវបានសមត្ថកិច្ចប្រាប់ថាបង្កឡើងដោយបុរសម្នាក់ជាសង្សាររបស់ខ្លួន។

ហេតុការណ៍នេះបានកើតមានឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារផ្លូវចូល រោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវជាសង្សាររបស់នារីរងគ្រោះ។

ជនរងគ្រោះភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតនៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ ខណៈបច្ចុប្បន្នសមត្ថកិច្ចបានកំណត់មុខសញ្ញានិង កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក