ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលអាមេរិក សម្រេចដាក់អតីតប្រធានាធិបតីហុងឌូរ៉ាសចូលក្នុងបញ្ជីខ្មៅនៃការធ្វើដំណើរ

អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះថា សហរដ្ឋអាមេរិកនឹងដាក់បំរាមចំពោះការធ្វើដំណើរចូលមកកាន់ទឹកដីអាមេរិក ចំពោះអតីតប្រធានាធិបតីប្រទេសហុងឌូរ៉ាស លោក Porfirio "Pepe" Lobo ពាក់ព័ន្ធនឹងករណីសូកប៉ាន់ទៅលើការជួញដូរគ្រឿងញៀន ដែលការដាក់បំរាមនេះត្រូវបានអាមេរិកចាត់ទុកជាផ្នែកមួយក្នុងការដាក់សម្ពាធទៅលើហុងឌូរ៉ាស ជុំវិញបញ្ហាអំពើពុករលួយនៅក្នុងប្រទេសស្ថិតក្នុងតំបន់អាមេរិកកណ្តាលមួយនេះ។

គួរបញ្ជាក់ថា លោក lobo ដែលជាប្រធានាធិបតីប្រទេសហុងឌូរ៉ាសកាន់អំណាចពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៤នោះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ហាមមិនឱ្យចូលទៅកាន់ទឹកដីអាមេរិកឡើយ ដោយបូករួមទាំងភរិយារបស់លោក គឺលោកស្រី Rosa Elena Bonilla Avila រួមជាមួយកូនៗរបស់លោកបន្ថែមទៀត ដោយមូលហេតុមិនខុសគ្នាឡើយ​ ពោលគឺមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរក្នុងប្រទេស។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Antony Blinken មន្រ្តីជាន់ខ្ពស់ផ្នែកកិច្ចការបរទេសអាមេរិក។

គួរបញ្ជាក់ថា រឿងរ៉ាវនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសហុងឌូរ៉ាស ជាមួយសហរដ្ឋអាមេរិកនេះមិនមែនជាលើកដំបូងឡើយ ដោយកន្លងមកប្រធានាធិបតីបច្ចុប្បន្នរបស់ហុងឌូរ៉ាស លោក Juan Orlando Hernández ក៏ធ្លាប់ត្រូវបានតុលាការអាមេរិក ចោទប្រកាន់ជាអ្នករួមគំនិតគ្នាក្នុងការចរាចរគ្រឿងញៀនដ៏ធំមួយ ខណៈបងប្រុសរបស់លោក ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

ប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernández

អតីតប្រធានាធិបតីប្រទេសហុងឌូរ៉ាស លោក Porfirio "Pepe" Lobo

អតីតប្រធានាធិបតីប្រទេសហុងឌូរ៉ាស លោក Porfirio "Pepe" Lobo និងភរិយា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក