ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់ ក្នុងព្រៃចម្ការមីនព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម បង្កឱ្យការឱ្យភ្ញាក់ផ្អើលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ។

អធិការនគរបាល ស្រុកអូរជ្រៅ លោក អ៊ឹម សុភារៈ បានឱ្យដឹងថា សពស្រ្តីម្នាក់ ១នាក់ បានស្លាប់ក្នុងថ្លុកឈាមនៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខភូមិអាងសិលាថៃ ឃុំនួនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ ២៥៣ម៉ែត្រពីថ្នល់ខ្មៅថៃ (គឺតំបន់មិនច្បាស់លាស់ ព្រំដែន)។

លោកអធិការបានបញ្ជាក់ថា តាមការស្រាវជ្រាវ ជនរងគ្រោះអាយុ ៣៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើកម្មករនៅប្រទេសថៃ។

លោកបានបញ្ជាក់បន្ថែមថា តាមការពិនិត្យរបស់ក្រុមការងារគណៈកម្មការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា សភាពសពផ្នែកក្បាល បែកក្បាលពីក្រោយ ៧សង់ទីម៉ែត្រ បែកលើចិញ្ចើម ១២សង់ទីម៉ែត្រ ក្រោមច្រមុះ ៤សង់ទីម៉ែត្រ ក្រោមចង្កា ៧សង់ទីម៉ែត្រ ស្នាមរបួសដោយការវាយ និងវត្ថុមុខរឹង (ដំបងឈើ) ទើបបណ្តាលឱ្យស្លាប់។

យោងតាមការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រត្នន: អាយុ ១៧ឆ្នាំ ភេទប្រុស នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ត្រូវជាកូនបង្កើតស្រ្តីរងគ្រោះ បានប្រាប់ថា នៅវេលាប្រហែលម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ម្តាយរបស់ខ្លួនបានមកដល់ចំណុចផ្សាររុងគ្លឿ ប្រទេសថៃ ហើយក៏បានបែកផ្លូវគ្នា មូលហេតុម្តាយរបស់ខ្លួនមានប៉ាស្ព័រ តែផុតថ្ងៃកំណត់ ក៏សំរេចចូលមកដីខ្មែរ ដោយដើរតាមច្រកផ្លូវកាត់។ ចំណែកខ្លួនមានប៉ាស្ព័រ បានបោះត្រាចូលមកផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លុះដល់ម៉ោងប្រហែល ២និង២០នាទីរសៀល ថ្ងៃដដែលទទួលដំណឹងថាម្តាយរបស់ខ្លួនបានស្លាប់ក្នុងព្រៃចម្ការមីន។

ទាក់ទិននិងការស្លាប់របស់ស្ត្រីនេះ សមត្ថកិច្ចកិច្ច មិនបានបញ្ជាក់ ជាករណីប្លន់សម្លាប់ ឬជាអ្វីនោះទេ ខណៈសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ។

ជាមួយគ្នានោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញជំនាញខេត្ត-ស្រុក និងប៉ុស្តិ៍រដ្ឋបាល ធ្វើស្រាវជ្រាវរកមុខសញ្ញាជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក