ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Le Graet ប្រកាសលាលែងចេញតំណែង

បារាំង៖ លោក Noel Le Graet ដែលពោរពេញទៅដោយភាពចម្រូងចម្រាស់ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់់ពីរងនូវរឿងអាស្រូវជាច្រើនជាពិសេសពាក់ព័ន្ធទៅលើការយាយី និងការបៀតបៀនផ្លូវភេទ និងមានការធ្វើសវនកម្មផ្ទៃក្នុងរបស់សហព័ន្ធ។ 

លោក Le Graet ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង ហៅកាត់ថា (FFF) តាំងពីឆ្នាំ២០១១ បានដកឃ្លាចេញពីការងារសហព័ន្ធមួយរយៈក្រោយពេលមានការផ្ទុះឡើងនូវរឿងចម្រូងចម្រាស់អំពីការស៊ើបអង្កេតផ្លូវច្បាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងទង្វើសីលធម៌ និងក្រោយពេលមានរបាយការណ៍ដែលរៀបចំដោយក្រសួងកីឡាបារាំង។ យ៉ាងណាក៏ដោយ បុរសវ័យ៨១ឆ្នាំរូបនេះនៅតែបន្តបដិសេធថាលោកពុំបានប្រព្រឹត្តអំពើខុសឆ្គងណាមួយឡើយ។ 

សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ FFF បានបញ្ជាក់ថា៖ "លោក Noel Le Graet បានប្រកាសជូនដំណឹងទៅកាន់គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់បារាំងអំពីការសម្រេចលាលែងពីតំណែងរបស់លោក។ បច្ចុប្បន្នលោក Philippe Diallo អនុប្រធានសហព័ន្ធនឹងត្រូវកាន់តំណែងជាប្រធានស្តីទីនៃសហព័ន្ធរហូតដល់ថ្ងៃទី១០ ខែមិថុនា ដែលជាកាលបរិច្ឆេទបន្ទាប់នៃសន្និបាតរបស់សហព័ន្ធ"

គួរបញ្ជាក់ថា លោក Le Graet មានអាណត្តិជាមួយសហព័ន្ធរហូតដល់ឆ្នាំ២០២៦ ហើយលោកត្រូវបានរងការរិះគន់យ៉ាងខ្លាំងក្រោយការសម្រេចបន្តតំណែងឱ្យលោក Didier Deschamps រហូតដល់ឆ្នាំ២០២៦ និងចំពោះការបញ្ចេញមតិបែបមាក់ងាយចំពោះអតីតកីឡាករបាល់ទាត់វីរបុរសនៃជម្រើសជាតិបារាំងលោក Zinedine Zidane។ ក្រៅពីនេះ គ្រូបង្វឹកក្រុមជម្រើសជាតិនារីបារាំង លោកស្រី Corinne Diacre ក៏ប្រឈមនឹងការបណ្តេញពីតំណែងដែរ ខណៈកីឡាការិនីសំខាន់ៗមួយចំនួនរបស់ក្រុមបានចេញមុខមកបដិសេធមិនចូលរួមការប្រកួត World Cup ស្រ្តីដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក