ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សភាអឺរ៉ុបហាមឃាត់មិនឱ្យមានកម្មវិធី TikTok លើទូរសព្ទដៃរបស់​បុគ្គលិក

អឺរ៉ុប៖​ សភានៃសហភាពអឺរ៉ុបបានសម្រេចហាមឃាត់កម្មវិធី TikTok មិនឱ្យប្រើប្រាស់នៅលើទូរសព្ទដៃដែលផ្តល់ឱ្យបុគ្គលិកប្រើប្រាស់ ដោយដើរតាមគន្លងនៃស្ថាប័នគោលនយោបាយកំពូលពីររបស់សហភាពអឺរ៉ុប និងបានលើកឡើងអំពីការមិនទុកចិត្តទៅលើកម្មវិធីកម្សាន្តក្នុងទម្រង់វីដេអូខ្លីៗមួយនេះ ដែលទំនងជាអាចនឹងមានការចូលទៅទាញយកទិន្នន័យពីអ្នកប្រើប្រាស់របស់ខ្លួន។ 

គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានហាមឃាត់កម្មវិធី TikTok មិនឱ្យមាននៅលើទូរសព្ទរបស់បុគ្គលិកខ្លួនដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance និងថាតើរដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងអាចទាញយកផលប្រយោជន៍ណាមួយបន្ថែមទៀតឬទេ។

អ្នកនាំពាក្យនៃសភាអឺរ៉ុបបានបញ្ជាក់ថា ការហាមឃាត់កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមីនា ទៅលើឧបករណ៍នានាដូចជា ថេបប្លេត និងទូរសព្ទដៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពគ្រប់គ្រងទូរសព្ទដៃ។ កន្លងមក សភាអឺរ៉ុបក៏បានណែនាំដោយសង្កត់ធ្ងន់ឱ្យសមាជិករបស់ខ្លួនលុបចោលកម្មវិធី TikTok ចេញពីទូរសព្ទដៃផ្ទាល់ខ្លួនផងដែរ។ ដោយឡែក ក្រុមហ៊ុន TikTok បានចេញមកច្រានចោល និងលើកឡើងថានេះគឺជាការយល់ខុសមកលើក្រុមហ៊ុន និងកម្មវិធីទូរសព្ទរបស់ខ្លួន។ 

ក្រុមហ៊ុន TikTok បានចេញសេចក្តីប្រកាសមួយថា៖ "កម្មវិធី TikTok ត្រូវបានប្រើប្រាស់ដោយរីករាយពីសំណាក់ប្រជាជនអឺរ៉ុបប្រមាណ ១២៥លាននាក់ ហើយសកម្មភាពដែលកើតមានគឺជាទស្សនៈនៃភាពភ័យខ្លាច ជាជាងការពិត"។ គួរបញ្ជាក់ថា កន្លងសហរដ្ឋអាមេរិកបានសម្រេចលើការហាមឃាត់មិនឱ្យមានកម្មវិធី TikTok លើឧបករណ៍របស់រដ្ឋាភិបាល ហើយដោយឡែកកាណាដាក៏បានសម្រេចស្រដៀងគ្នានោះកាលពីថ្ងៃចន្ទផងដែរ ហើយចំពោះឥណ្ឌាឯណោះវិញបានហាមឃាត់កម្មវិធី TikTok នៅទូទាំងប្រទេសតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក