ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សិស្សវិទ្យាល័យបន្ទាយឆ្មារចំនួន ១៥នាក់មានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម

បន្ទាយមានជ័យ៖ សិស្សប្រុសស្រីនៅវិទ្យាល័យបន្ទាយឆ្មារ ចំនួន ១៥នាក់ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

អធិការនគរបាលស្រុកថ្មពួក លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានប្រាប់ភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យឱ្យដឹងថា សិស្សានុសិស្សទាំង ១៥នាក់ (សិស្សស្រី ១៣នាក់) មានអាការ ឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។

លោកថា៖ «ក្រោយពីមានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ រួមនឹងអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក»

 ប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ បានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យសិស្សមានអាការបែបនេះ គឺដោយសារពួកគេហូបអាហារមិនទៀងពេល ដោយសិស្សមួយចំនួនមានជំងឺប្រចាំកាយ។

លោកថ្លែងថា៖ «អ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការបែបនេះកាលពី ថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជម្ងឺនោះទៀត ហើយមានអ្នកកើតជម្ងឺនេះថ្មីចំនួន ៧នាក់ សរុបគឺ ១៥នាក់»

បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក គិតមកទល់នេះមានសិស្សចំនួន ១៣នាក់បានធូរស្បើយឡើងវិញ ហើយក៏បានត្រឡប់ទៅលំនៅឋានវិញហើយដែរ នៅសល់តែ ២នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក