ភ្នំពេញ៖ តម្លៃប្រេងសាំងលក់រាយនៅ ១០ថ្ងៃខាងមុខនេះ នឹងបន្តចុះថ្លៃ ដោយសាំងធម្មតាចុះនៅត្រឹម ៤២៥០រៀល ក្នុងមួយលីត្រ ពោលចុះថ្លៃចំនួន ១០០រៀល ខណៈប្រេងម៉ាស៊ូតក៏បន្តចុះថ្លៃមកត្រឹម ៤២០០រៀលក្នុងមួយលីត្រ ពោលចុះថ្លៃ ១០០រៀលក្នុងមួយលីត្រដូចគ្នាផងដែរ។
តម្លៃប្រេងសាំងដែលចុះថ្លៃនេះ នឹងមានរយៈពេល ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៕