ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងដល់ជិត ៨០០គ្រឿង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា គិតត្រឹមខែមករាឆ្នាំនេះកម្ពុជាមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីចំនួនជិត ៨០០គ្រឿង គឺកើនឡើងជាង ១០ដង បើធៀបនឹងឆ្នាំ២០២១ គឺមានតែ ៦៦គ្រឿងប៉ុណ្ណោះ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ១៣កន្លែង ក្នុងនោះ៤កន្លែងនៅក្រសួងសាធារណការ ១នៅខេត្តបាត់ដំបង ១នៅខេត្តសៀមរាប ១នៅខេត្តព្រះសីហនុ ១នៅខាងព្រៃស ១នៅខេត្តមណ្ឌលគិរី ១នៅអ៊ីអនសែនសុខ និង៣កន្លែងទៀតរបស់ក្រុមហ៊ុន PTT ដែលទើបតែដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ។

លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០២៣នេះ នឹងមានកំណើនរថយន្តប្រើប្រាស់ដោយអគ្គិសនី និងមានកំណើនស្ថានីយបញ្ចូលថាមពលអគ្គិសនីបន្ថែមទៀត ដើម្បីសម្រួលឱ្យអ្នកបើកបរមិនព្រួយបារម្ភនឹងរឿងអស់ថាមពលអគ្គិសនីប្រើប្រាស់នោះទេ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី «EV Station Pluz» នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បាននិយាយថា៖ «រាជរដ្ឋាភិបាលខិតខំយ៉ាងណាជំរុញឱ្យមានការប្រើប្រាស់រថយន្តប្រើប្រាស់ដោយអគ្គិសនី ម៉ូតូរហូតដល់ ៧០ភាគរយនៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយCO2»

លោកថាទន្ទឹមនឹងការជំរុញនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងពង្រីក និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។ បន្ថែមពីនេះទៀត កម្ពុជាក៏កំពុងតែសិក្សាពីលទ្ធភាពសាងសង់ និងស្វែងរកដៃគូដាក់ទុនវិនិយោគផ្លូវដែកឱ្យក្លាយជាផ្លូវដែកល្បឿនលឿន ដោយតភ្ជាប់ជាមួយនឹងផ្លូវដែកប្រទេសថៃ ពីឡាវ និងទៅប្រទេសចិន ដែលមានល្បឿនពី ១៦០គីឡូម៉ែត្រ ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែកចំពោះផ្លូវទឹក លោកក៏បានបញ្ជាក់ថាកម្ពុជាក៏កំពុងតែរកនីតិវិធីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនដើម្បីកាត់បន្ថយការខូតខាតនៅលើផ្លូវថ្នល់ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក