ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍អនុញ្ញាតប្រភេទទិដ្ឋាការឆ្លងកាត់ (D)សម្រាប់ទេសចរ តាមនាវាទេសចរណ៍ដែលចូលមកកម្ពុជាក្នុងរយៈពេលខ្លី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតប្រភេទទិដ្ឋាការឆ្លងកាត់ (D) សម្រាប់ភ្ញៀវទេសចរ តាមនាវាទេសចរណ៍ដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលខ្លី ស្របតាមការសម្រេចរបស់ក្រសួងមហាផ្ទៃ។

ក្រសួងទេសចរណ៍ជូនដំណឹងដល់ក្រុមហ៊ុនទេសចរណ៍ ទេសចរអន្តរជាតិ និងសាធារណជននៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ ថាទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ (D) ចាប់ពីថ្ងៃជូនដំណឹងតទៅ។

ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រភេទទិដ្ឋាការឆ្លងកាត់ (D) ត្រូវបានផ្តល់ជូនសម្រាប់ជនបរទេសមិនមែនអន្តោប្រវេសន្តដែលជាអ្នកដំណើរឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និងកម្មករលើយានយន្ត រថភ្លើង នាវា ឬយន្តហោះនិងអាចស្នាក់នៅក្នុងកម្ពុជាបានរយៈពេល ៥ (ប្រាំ) ថ្ងៃ ស្របតាមអនុក្រឹត្យលេខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី “បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា”

គួរឱ្យដឹងដែរថា ក្រសួងទេសចរណ៍ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ ទេសចរអន្តរជាតិ និងសាធារណជនជួយផ្សព្វផ្សាយបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក