ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Arsenal លុបចោលដំណើរប្រកួតមិត្តភាព Pre-Season ដោយសារកូវីដ-១៩

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានប្រកាសលុបចោលដំណើរប្រកួតមិត្តភាពកំដៅសាច់ដុំ ឬហៅថា Pre-Season Tour របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកជាផ្លូវការ ក្រោយពេលក្លិបបានរកឃើញករណីឆ្លងកូវីដ-១៩ លើសមាជិករបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាអង់គ្លេស Sky Sport។

ដំបូងឡើយ Arsenal គ្រោងនឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតក្នុងពាន Florida Cup ដែលជាពានមិត្តភាពមួយ ដែលចូលរួមដោយក្លិបអង់គ្លេស Everton , ជើងឯកលីគអ៊ីតាលី Inter Milan រួមជាមួយក្លិបកូឡុំប៊ីមួយទៀតគឺ Millonarios។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ ទាំងភាគីក្លិប Arsenal និងខាងអ្នករៀបចំពាននេះនៅមិនទាន់ចេញមុខប្រកាសផ្លូវការណាមួយជុំវិញបញ្ហានេះនៅឡើយ។

គួរបញ្ជាក់ថា មុនគ្រោងមកចូលរួមពាននៅអាមេរិកនេះ Arsenal បានប្រកួតមិត្តភាពចំនួន ២ប្រកួតនៅស្កុតលែនរួចមកហើយ ពោលគឺចាញ់ក្លិប Hibernian ១-២ និងប្រកួតចុងក្រោយស្មើក្លិបខ្លាំងរបស់ស្កុតលែនគឺ Ranger ក្នុងលទ្ធផល ២-២។

ក្រុមរបស់លោក Mikel Arteta បានបញ្ចប់ការប្រកួត Premier League រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ ៨ ពោលគឺពុំមានឱកាសលេងពានអឺរ៉ុបនារដូវកាលថ្មីនេះឡើយ ខណៈយុទ្ធនាការក្នុងបាល់អង់គ្លេស នឹងត្រូវជួបក្រុមឡើងមកថ្មី Brentford នៅថ្ងៃទី១៣ ខែសីហាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក