អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តប្រគេនដល់វត្តចំនួន៤៦វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទៅ២៣ ខែមេសា ឆ្នាំ២០២១នេះ លោក ឆារស៏ វ៉ាន់ , លោក សៅ ភិរុណ, លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ បានបន្តសកម្មភាពនាំយកអំណោយទេយ្យទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមចំនួន៤៦វត្តបន្តទៀតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាថ្ងៃទី២ បន្ទាប់ថ្ងៃទី១ម្សិលមិញបានប្រគេនចំនួន៤១វត្ត។
សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃទី២នេះគឺបានប្រគេនដល់វត្តចំនួន៤៦វត្ត ដោយក្នុង១វត្តៗទទួលបាន:
១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ)
២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីជាតិចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ
៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕