ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វដ៏កម្រនៅតាមផ្ទះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអ្នកច្បាប់ធ្វើវិសោធនកម្មកែប្រែច្បាប់ត្រង់ចំណុចដែលចែងថាពលរដ្ឋនឹងល្មើសច្បាប់ក្នុងករណីចិញ្ចឹមសត្វដ៏កម្រនៅតាមផ្ទះដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលព្រៃឈើ។ សម្តេចពោលថា៖ «បកពីការរឹតត្បឹតមកជាចលនាចិញ្ចឹមសត្វជិតផុតពូជនេះ»

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចលើកឡើងថា៖ «ប្រសិនជាមានថាចន្លោះប្រហោង យើងអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកឱកាសឱ្យប្រជាជនមានលទ្ធភាពចិញ្ចឹមសត្វដ៏កម្រ។ អ្នកណាជាប់ទោសមុនគេ គឺនាយករដ្ឋមន្ត្រីកម្ពុជា ចិញ្ចឹមច្រើនជាងអ្នកកំពង់ឆ្នាំង»

សម្តេចគូសបញ្ជាក់ថា ការឱ្យពលរដ្ឋចិញ្ចឹមសត្វកម្រនៅតាមផ្ទះក៏មិនធ្វើឱ្យខាតបង់អ្វីឡើយ ពោលគឺពលរដ្ឋអាចនឹងចិញ្ចឹម ហើយអាចនឹងរៀបចំជាកន្លែងសម្រាប់ឱ្យសាធារណៈចូលទស្សនាសត្វដ៏កម្របានទៀតផង។ សម្តេចថា៖ «គាត់អាចទទួលបានកម្រៃពីទេសចរដែលចង់មើល»។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ពេលសត្វក្ងោកបញ្ជូនទៅដល់គេហដ្ឋានម្ចាស់ សម្តេចក៏បានផ្តល់ថវិកាចំនួន ១០លានរៀលដល់គ្រួសារចិញ្ចឹមសត្វក្ងោកនោះផងដែរ។ សម្តេចមានប្រសាសន៍ថា៖ «គោលដៅរបស់ខ្ញុំគឺចង់ឱ្យគ្រួសារកែសម្រួល ក្រៅពីជីវភាព ចង់ឱ្យគ្រួសារហ្នឹងប្រើប្រាស់ថវិកាកែសម្រួលសម្រាប់ឱ្យប្រជាជនទៅមើលឱ្យបានល្អ»

គូសបញ្ជាក់ថា តាមបទបញ្ជាពីសម្តេចកាលថ្ងៃត្រង់ម្សិលមិញទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សត្វក្ងោកចំនួន ២០ក្បាល ត្រូវបានរដ្ឋបាលព្រៃឈើដឹកទៅដល់ផ្ទះម្ចាស់ និងប្រគល់ជូនវិញដែលស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនាម៉ោង៥កន្លះល្ងាចថ្ងៃដដែល។

យោងតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់មាត្រា៤៨ បានចែងថា សត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាគឺជាសម្បត្តិរបស់រដ្ឋ និងជាសមាភាពនៃធនធានព្រៃឈើដែលរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វាផងដែរ។

សត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រង និងអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វដែលបង្កកំណើតក្នុងទឹកឡើយ។ តាមមាត្រាច្បាប់នេះដដែល សំណាកសត្វព្រៃគឺជាសត្វព្រៃដែលស្លាប់ ទោះជានៅខ្លួនទាំងមូល សរីរាង្គក្នុង សរីរាង្គក្រៅ បំណែកឆ្អឹង ឬផលិតផលកែច្នៃ ត្រូវស្ថិតក្រោមសិទ្ធិគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។ គ្រប់ប្រភេទសត្វត្រូវបានបែងចែកសត្វព្រៃជា៣ប្រភេទ រួមមានក្រុមប្រភេទជិតផុតពូជ ក្រុមប្រភេទមានដោយកម្រ និងក្រុមប្រភេទមានដោយបង្គួរ។

យោងតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់មាត្រា៩៣ បានបញ្ជាក់ថា ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី២ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នំា និងត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល ហើយវត្ថុតាងទាំងអស់នឹងត្រូវរឹបអូសមកជាសម្បតិ្តរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក