ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ជោគជ័យដែលចេញពីការលំបាកគឺជាជោគជ័យដែលមានតម្លៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានចារកម្មសឹង្ហបុរីថាភាពជោគជ័យនៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាបានដឹកនាំគឺជាជោគជ័យដែលមានតម្លៃ សម្ដេចក៏បានប្រៀបធៀបពាក្យថា ជោគជ័យដ៏មានតម្លៃនេះមកកាន់ជោគជ័យនៃសន្ដិភាពដែលកម្ពុជាទទួលបានផងដែរ។

ថ្លែងនៅចំពោះមុខនិស្សិតជិត ៥ពាន់នាក់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្ដិភាពដែលកម្ពុជាទទួលបានបច្ចុប្បន្នគឺមានតម្លៃខ្លាំងណាស់ដែលត្រូវតែថែរក្សាការពារឱ្យបានឋិតឋេរគង់វង្ស។

សម្ដេចតេជោបានបន្ថែមថាទំរាំកម្ពុជាមានដូចបច្ចុប្បន្នគឺឆ្លងកាត់ការលំបាករាប់មិនអស់ដែលជាជោគជ័យមួយដ៏មានតម្លៃ។ សម្ដេចបានរម្លឹកពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាថាបានសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ បានចូលរួមដំណើរការស្វែងរកសន្ដិភាពសម្រាប់កម្ពុជា និងដំណើរការអនុវត្តនយោបាយឈ្នះៗ ទំរាំបានសន្ដិភាពដូចបច្ចុប្បន្ន។

សម្ដេចតេជោបន្ថែមថាបច្ចុប្បន្នកម្ពុជាមានសន្ដិភាពមានការអភិវឌ្ឍហើយ តែសល់បញ្ហាគ្រាប់មីនមួយប៉ុណ្ណោះដែលត្រូវដោះស្រាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក