ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដាំទៅប្រទេសដែលថាខ្លួនប្រជាធិបតេយ្យសូមកុំឱ្យសាងនូវកំហុសទី៣ដល់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយផ្ដាំទៅបរទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យថាសុំកុំសាងកំហុសទី៣ដល់ប្រទេសកម្ពុជា ខណៈកំហុសទី១ និងទី២ បានធ្វើឱ្យពលរដ្ឋកម្ពុជារងទុក្ខវេទនារាប់លាននាក់រួចហើយ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកំហុសទី១ ដែលប្រទេសប្រជាធិបតេយ្យទាំងនោះបានសាងលើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារយោធា លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ដែលនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងកំហុសទី២ គឺការនៅតែបន្តគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិដោយប្រទេសប្រជាធិបតេយ្យទាំងនោះ។

សម្ដេចតេជោថា៖ «រឿងទាំងនេះជាកំហុសរបស់ពួកគេលើយើងគេមិនដែលសុំទោសឬសំដែងការសោកស្ដាយដែរ»។

ព្រះរាជាណាចក្រកម្ពុជាទី១ បានដួលរលំនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧០ ដោយការធ្វើរដ្ឋប្រហារយោធាមួយរបស់លោកសេនាប្រមុខ លន់ នល់ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសសាធារណរដ្ឋដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។

ក្រោយពីរដ្ឋប្រហារសម្ដេចព្រះនរោត្តម សីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្រលាញ់របបរាជានិយមចូលចលនាតស៊ូរំដោះប្រទេសពីឥទ្ធិពលបរទេស ខណៈខ្មែរក្រហមបានឆ្លៀតឱកាសនេះវាយយកឈ្នះសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលនោះហើយដែលរបបខ្មៅងងឹតបានគ្រប់ដណ្ដប់ទាំងស្រុងលើកម្ពុជាបានសម្លាប់ប្រជារាស្ត្រខ្មែរអស់ជិត ២លាននាក់ ដែលជាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក