ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សត្វក្ងោកត្រូវបានដឹកទៅដល់ និងប្រគល់ជូនម្ចាស់វិញហើយ

កំពង់ឆ្នាំង៖ សត្វក្ងោកចំនួន ២០ក្បាល ត្រូវបានរដ្ឋបាលព្រៃឈើដឹកទៅដល់ម្ចាស់ដើមវិញស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនាល្ងាចម៉ោងជាង៥ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានបញ្ជាក់ប្រាប់ EAC news ថា សត្វក្ងោកទាំង ២០ក្បាលនោះត្រូវបានដឹកទៅដល់ផ្ទះម្ចាស់ ហើយក៏បានប្រគល់ជូនម្ចាស់វិញផងដែរ។

សត្វក្ងោកបានវិលទៅរកម្ចាស់ដើមវិញក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីក្រសួងកសិកម្ម យកសត្វក្ងោកទាំងនោះមកប្រគល់ឱ្យម្ចាស់ដើមវិញជាបន្ទាន់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ លោក ញឹក រតនៈពេជ្រ បានបញ្ជាក់ប្រាប់ EAC News ថា ភ្លាមៗក្រោយពីទទួលបានបញ្ជាពីសម្តេច មន្ត្រីសួនសត្វភ្នំតាម៉ៅបានដឹកជញ្ជូនសត្វក្ងោកទាំង ២០ក្បាលនោះមកប្រគល់ជូនម្ចាស់ឈ្មោះ យឹម សំអឿនវិញ។

បើតាមលោក ញឹក រតនៈពេជ្រ ក្នុងចំណោមសត្វក្ងោកចំនួន ២០ក្បាលដែលមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យកមករក្សាទុកនៅសួនសត្វភ្នំតាម៉ៅ គឺមានសត្វក្ងោកបៃតង (ពូជខ្មែរ) ចំនួន ៦ក្បាល និងសត្វក្ងោកឥណ្ឌាចំនួន ១៤ក្បាល។

បន្ទាប់ពីមានបទបញ្ជានេះ លោក យឹម សំអឿន ដែលជាម្ចាស់សត្វក្ងោកបានសរសេរសារថ្លែងអំណរគុណសម្តេចតេជោនៅលើគណនីហ្វេសប៊ុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក