ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេស៖ ប្រទេសជាច្រើនប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ចសង្គម និងក្នុងវិស័យការទូត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសនិយាយថា បច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលត្រូវបានប្រទេសជាច្រើនលើសកលលោក ប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងក្នុងវិស័យការទូតផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានបញ្ចាក់ឱ្យដឹងថាការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។

លោកបន្តឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកនយោបាយ និងអ្នកការទូតក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញសង្គមនានា ដើម្បីចែករំលែកព័ត៌មាន និងប្រាស្រ័យទាក់ទងជាមួយសាធារណជន ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលវិធីសាស្ត្រនេះត្រូវបានគេស្គាល់ថាជា «ការទូតបែបឌីជីថល»។

ការទូតបែបឌីជីថល តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និងបណ្តាញសង្គម (ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និងទំនាក់ទំនងជាមួយសាធារណៈជន។

លោកបញ្ជាក់ថា ជាក់ស្ដែងដូចជាប្រទេសថៃ សិង្ហបុរី និងវៀតណាម បានប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញវិនិយោគគិន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់ដល់វិនិយោគិន ការចុះបញ្ជីគម្រោងវិនិយោគ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពល ពិសេសលើវិស័យអេឡិចត្រូនិច ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ។

រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន គូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់សម្រាប់មន្ត្រីការទូត ក្នុងការពង្រឹងចំណេះដឹង ប្រយោជន៍នឹងក្លាយជាធនធានមនុស្សឌីជីថល សម្រាប់កិច្ចការងារការទូត ជាពិសេសបង្កើនជំនាញក្នុងការប្រើប្រាស់បណ្ដាញសង្គមនានា សំដៅបម្រើផលប្រយោជន៍ជាតិ ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក