BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨១២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៧៩ករណី ខណៈអ្នកជំងឺ ៧៤០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៩,៦០៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,១៦៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦១,៧៧៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៧,២២៤ករណី៕