ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេសអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាហ្សាក់ស្ថានដែលជាប់ព្រំដែនរុស្សី

កាហ្សាក់ស្ថាន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ បានធ្វើដំណើរទៅដល់ទឹកដីកាហ្សាក់ស្ថាន ក្នុងដំណើរមួយដែលមានគោលបំណងជំរុញបន្ថែមនូវតួនាទីរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីកណ្តាល ជាទឹកដីដែលស្ថិតនៅក្បែររបងរបស់ប្រទេសរុស្សី។ 

មន្រ្តីនៃរដ្ឋាភិបាលកាហ្សាក់ស្ថាន បានរៀបចំទទួលស្វាគមន៍បដិសណ្ខារកិច្ចចំពោះរដ្ឋមន្រ្តីការបរទេសររូបនេះ ក្រោមសីតុណ្ហភាពត្រជាក់ក្រោម ០អង្សារសេនារដ្ឋធានី អាស្តាណា (Astana) ជាទីដែលលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូបេគីស្ថានបន្តទៀត។ ក្រៅពីជំនួបជាមួយប្រធានាធិបតី លោក Blinken ក៏នឹងមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសទាំងប្រាំជាអតីតទឹកដីក្រោមការដឹកនាំរបស់សហភាពសូវៀត ដែលបច្ចុប្បន្នជាសាធារណរដ្ឋនៅតំបន់អាស៊ីកណ្តាលរួមមាន គៀជីគីស្ថាន, តាជីគីស្ថាន និងតួកមេនីស្ថាន ជាដើម។

គួរឱ្យដឹងថា បើទោះបីជាប្រជាជាតិនៅតំបន់អាស៊ីកណ្ដាលភាគច្រើនមានទំនាក់ទំនងកិច្ចការសន្តិសុខ និងសេដ្ឋកិច្ចយូរអង្វែងជាមួយរុស្ស៊ីក្តី ក៏ប៉ុន្តែបណ្ដាប្រទេសទាំងនេះមិនបានប្រមូលគ្នាគាំទ្រពីក្រោយរុស្សីក្នុងសង្គ្រាមនេះដូចបេឡារុស្សឡើយ។ ជាក់ស្តែងប្រជាជាតិអាស៊ីកណ្តាលទាំងប្រាំបានអនុប្បវាទ និងមិនបានចូលរួមបោះឆ្នោតកាលពីសប្តាហ៍មុនឡើយ ទៅលើដំណោះស្រាយនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលបានទាមទារឱ្យក្រុងម៉ូស្គូដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន។

ប្រទេសកាហ្សាក់ស្ថាន ដែលមានព្រំដែនដីគោកវែងជាងគេជាប់នឹងរុស្ស៊ី បានស្វាគមន៍ជនជាតិរុស្សីដែលភៀសខ្លួនចេញពីកាតព្វកិច្ចនៃការបម្រើយោធា ហើយបានអំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះសង្រ្គាមដោយគោរពទៅតាមច្បាប់អន្តរជាតិ។ កាលពីថ្មីៗនេះ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Tokayev បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បើទោះបីជាលោកក៏ធ្លាប់បានទៅជួបជាមួយលោក Putin ផ្ទាល់កាលពីឆ្នាំមុន ដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរឡើងវិញយ៉ាងណាក្ដី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក