ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីសាធារណការស្នើដល់ក្រុមហ៊ុនចិនពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមលើផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់ក្រុមហ៊ុន Shanghai Construction Group ធ្វើការពង្រឹងបន្ថែមនូវប្រព័ន្ធសុវត្ថិភាពលើផ្លូវក្រវ៉ាត់ក្រុងទី៣ ជាពិសេសត្រង់ចំណុចផ្លូវកែង ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗពេលដែលផ្លូវនេះដាក់ដំណើរការ។

តាមគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលភ្ជាប់ពីផ្លូវទំនប់កប់ស្រូវពីផ្លូវជាតិលេខ៤ ឆ្លងផ្លូវជាតិលេខ៣ លេខ២ លេខ២១ លេខ២១អា និងផ្លូវខេត្ត១១០ គ្រោងបញ្ចប់ការសាងសង់នៅខែ៥ ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថាតាមការពិនិត្យជាក់ស្ដែងលើផ្លូវគឺផ្លូវនេះធ្វើត្រូវតាមស្ដង់ដារ ដែលធានាដល់ភាពជាប់ធន់របស់ផ្លូវបាន។ ទោះជាយ៉ាងណាក្រោយពីពិនិត្យលោកក៏បានស្នើដល់ក្រុមហ៊ុនសាងសង់ឱ្យពិនិត្យពីប្រព័ន្ធសុវត្ថិភាពបន្ថែមផងដែរ។

លោកទេសរដ្ឋមន្ត្រីថា៖ «ត្រង់ផ្លូវបំបែកត្រូវរៀបចំយ៉ាងណាឱ្យមានភ្លើងសញ្ញាឱ្យបានត្រឹមត្រូវកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍តែប៉ុនហ្នឹងទេបាទ។ តែផ្លូវវាខ្នែងហើយអត់មានភ្លើងស្ដុបដាក់ឱ្យបានត្រឹមត្រូវអាហ្នឹងជាបញ្ហា ទី២ក៏សុំស្នើថាអញ្ចេះថានៅកណ្ដាលទ្រូងផ្លូវហ្នឹងត្រូវដាំដើមផ្ការឬដើមឈើទាបៗ។ ហេតុមិចយើងដាំព្រោះថាផ្លូវយើងជិះពីរទៅពីរមកនេះចាំងភ្នែកអញ្ចឹងយើងដាំនេះវាអត់ធ្វើឱ្យចាំងភ្នែកអ្នកបើកឡានទេ។ អញ្ចឹងយើងបានពិភាក្សាគ្នាថារកវិធីថែទាំងយ៉ាងមិច»។

គួរឱ្យដឹងផងដែរថាគម្រោងសាងផ្លូវក្រវ៉ាត់ក្រុងទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ មានប្រវែងប្រមាណ ៥៣គីឡូម៉ែត្រ ដែលចំណាយថវិការសាងសង់ប្រមាណ ២៦៧លានដុល្លារអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៃថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវនេះមានសារៈសំខាន់ជាខ្លាំងដោយសារបានបញ្ជៀងនូវចរាចរណ៍មិនចាំបាច់ចេញពីទីក្រុង និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗជាច្រើនរួមមានប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តរាជធានីភ្នំពេញផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក