ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Lionel Scaloni បន្តដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនដល់ឆ្នាំ២០២៦

អាហ្សង់ទីន៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានសម្រេចបន្តកុងត្រាថ្មីជាមួយសហព័ន្ធរហូតដល់ឆ្នាំ២០២៦ ក្រោយពីលោកបានដឹកនាំក្រុមទទួលបានជោគជ័យ និងគ្រងជើងឯក FIFA World Cup នៅប្រទេសកាតា នៅឆ្នាំ២០២២កន្លងទៅ។ ការសម្រេចបន្តកុងត្រានេះធ្វើឡើង ក្រោយពេលលោក Scaloni បានជួបពិភាក្សា និងជជែកជាមួយប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីនលោក Claudio Tapia នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដែលមានន័យថាលោកនឹងបន្តដឹកនាំក្រុមរហស្សនាមពពក-សមួយនេះរហូតដល់ព្រឹត្តិការណ៍ World Cup ២០២៦ នៅសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិកតែម្តង។ 

គួរបញ្ជាក់ថា កាលពីយប់មិញនេះ នៅក្នុងពិធីប្រគល់ពានរង្វាន់របស់ FIFA ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Lionel Scaloni ក៏បានជាប់គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ២០២២ ផងដែរ។ ក្នុងអាជីពជាកីឡាករ លោក Scaloni ធ្លាប់លេងឱ្យក្លិបអាហ្សង់ទីន Newell's Old Boys, ក្លិបអ៉ីតាលី Lazio និងក្លិបអេស្ប៉ាញ Marllorca ជាដើមនោះ បានចាប់ផ្តើមចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងនាមជាក្រុមការងារគ្រូបង្វឹក ក្រោយរជ្ជកាលរបស់លោក Jorge Sampaoli ដែលត្រូវបានបណ្តេញចេញពីតំណែងក្រោយធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៅ World Cup ២០១៨ នៅរុស្សី។ 

ក្រោមការដឹកនាំរបស់លោក Scaloni ក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានជោគជ័យធំៗជាច្រើនរួមមាន ការឈ្នះពាន Copa America នៅឆ្នាំ២០២១ រួមទាំងការឈ្នះពាន 'Finalissima' ទល់នឹងក្រុមជម្រើសជាតិអ៉ីតាលី និងចុងក្រោយជាពានធំបំផុតគឺជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកាតា។ ស្ថិតិដឹកនាំរបស់លោករួមមាន ឈ្នះ ៣៧ប្រកួត, ស្មើ ១៥ប្រកួត និងចាញ់ ៥ប្រកួត ក្នុងការប្រកួតសរុបដែលលោកដឹកនាំចំនួន ៥៧លើក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក