ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនយោបាយជាន់ខ្ពស់ចិន ស្នើគម្រោងបង្កើនចំនួនប្រជាជនឡើងវិញ

ចិន៖ សមាជិកទីប្រឹក្សាជាន់ខ្ពស់កិច្ចការនយោបាយចិនម្នាក់បានអះអាងថា លោកស្រីគ្រោងនឹងស្នើឱ្យស្រ្តីដែលមិនទាន់រៀបការអាចប្រើប្រាស់សេវាកម្មបង្កកស៊ុតកំណើត ដែលជាមធ្យោបាយមួយជួយស្រ្តីដែលរៀបការនៅវ័យច្រើនអាចមានកូនដោយងាយស្រួលបាន។ ការលើកឡើងពីគម្រោងនេះបន្ទាប់ពីចំនួនប្រជាជនបានធ្លាក់ចុះជាលើកដំបូងបង្អស់ដែលមិនធ្លាប់មាន ក្នុងអំឡុងពេលជាង ៦០ឆ្នាំចុងក្រោយនេះ។ 

លោកស្រី Lu Weiying សមាជិកនៃគណៈកម្មការប្រឹក្សានយោបាយជាន់ខ្ពស់របស់ចិននិយាយថា បន្ថែមពីការអនុញ្ញាតខាងលើនេះលោកស្រីក៏នឹងស្នើរួមទាំងការព្យាបាលភាពគ្មានកូន ឬការពិបាកមានកូនរបស់ស្រ្តីដែលរួមបញ្ចូលនៅក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈតែម្តង ដែលគម្រោងនេះគ្រោងនឹងស្នើនៅក្នុងកិច្ចប្រជុំសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលចាប់ផ្តើមនៅថ្ងៃទី០៤ ខែមីនាខាងមុខនេះ។

តាមរយៈគម្រោងនេះ លោកស្រី Lu ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកការមានផ្ទៃពោះរបស់ស្រ្តីផងនោះបានបកស្រាយថា ការធ្វើបែបនេះដើម្បីឱ្យស្រ្តីដែលស្ថិតនៅក្នុងវ័យងាយស្រួលមានផ្ទៃពោះ អាចបង្កកស៊ុតញីរបស់ខ្លួនបាន ហើយនៅពេលដែលខ្លួនចង់រៀបការនាពេលអនាគត គេអាចយកស៊ុតនោះមកផ្សាំបង្កកំណើតដើម្បីអាចឱ្យស្រ្តីនោះមានផ្ទៃពោះបាន។ បច្ចុប្បន្ននេះ សកម្មភាពពាក់ព័ន្ធនឹងការពិគ្រោះលើការមានផ្ទៃពោះ រួមទាំងការបង្កកស៊ុតរបស់ស្រ្តីនៅលីវត្រូវបានហាមឃាត់ដោយផ្អែកតាមច្បាប់របស់ចិន។ 

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ អត្រាកំណើតរបស់ស្រ្តីជនជាតិចិនមានការធ្លាក់ចុះខ្លាំង ដោយអត្រាកំណើតមានត្រឹមតែ ៦,៧៧ទារកប៉ុណ្ណោះក្នុងចំណោមស្រ្តីចំនួន ១,០០០នាក់។ ដោយឡែក ការធ្លាក់ចុះខ្លាំងនៃអត្រាប្រជាជនរបស់ចិនបានជះឥទ្ធិពលមួយផ្នែកធំមកពីគោលនយោបាយកំណត់ឱ្យមានកូនតែម្នាក់ រួមទាំងការចំណាយខ្ពស់សម្រាប់កូនម្នាក់ៗក៏ជាការបង្អាក់លើគ្រួសារនៅប្រទេសចិនក្នុងការយកកូនផងដែរ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក