ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ និង លោកមេធាវី ជួង ជូងី

ភ្នំពេញ៖ ក្រុមប្រឹក្សា គណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ និង មេធាវី ជួង ជូងី ដែលផ្តល់ខ្លឹមសារនៃកិច្ចសម្ភាសន៍រំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់)។

សេចក្តីប្រកាសព័ត៌មាន២របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី១០ និង ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សា គណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ និង លោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ ស្ដីពីលក្ខន្តិកៈមេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។

ក្រុមប្រឹក្សាគណៈមេធាវីបញ្ជាក់ថា ដោយយល់ឃើញថា លោកមេធាវី សំ សុគង់ និង លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA) និង វិទ្យុបារាំងអន្តរជាតិ(RFI) ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃ ក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវីទាំង២ មកឆ្លើយការពារខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ និង លោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ។

គួរឱ្យដឹងដែរថា យោងតាមការសារព័ត៌មានក្នុងស្រុកមួយ ដែលលោកមេធាវី លី ច័ន្ទតុលា ផ្តល់បទសម្ភាស៍ឱ្យដឹងថា ការដាក់ពិន័យលើលោកមេធាវី ជួង ជូងី គឺបន្ទាប់ពីលោក ជួង ជូងី បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងកាលពីខែមករា ពាក់ព័ន្ធនឹងករណីអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលនាំឲ្យបំពានលើមាត្រាមួយចំនួននៃច្បាប់ស្តីពីមេធាវីនៃគណៈមេធាវីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក