ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលព្រៃឈើកំពុងតែដឹកសត្វក្ងោកពីសួនសត្វភ្នំតាម៉ៅជូនដល់ម្ចាស់វិញ

កំពង់ឆ្នាំង៖ ក្រោយពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្លាម រដ្ឋបាលព្រៃឈើបានដឹកជញ្ជូនសត្វក្ងោកចំនួន ២០ក្បាលពីរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅមកប្រគល់ជូនដល់ម្ចាស់ដើមវិញ។

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ លោក ញឹក រតនៈពេជ្រ បានបញ្ជាក់ប្រាប់ EAC News ថា មន្ត្រីសួនសត្វភ្នំតាម៉ៅបានរៀបចំ និងកំពុងដឹកជញ្ជូន សត្វក្ងោកដែលបានដកហូតកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ពីម្ចាស់ឈ្មោះ យឹម សំអឿន នៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មកឱ្យម្ចាស់ដើមវិញហើយ បន្ទាប់ពីមានបទបញ្ជាពីសម្តេច។

បើតាមលោក ញឹក រតនៈពេជ្រ សត្វក្ងោកទាំង ២០ក្បាលនោះ អាចនឹងដឹកទៅដល់ផ្ទះម្ចាស់ដើមវិញនៅល្ងាចថ្ងៃនេះ។ លោកបញ្ជាក់ថា ក្នុងចំណោមសត្វក្ងោកចំនួន ២០ក្បាលដែលមន្ត្រីរដ្ឋបាលព្រៃឈើដកហូតយកមករក្សាទុកនៅសួនសត្វភ្នំតាម៉ៅ គឺមានសត្វក្ងោកបៃតង (ពូជខ្មែរ) ចំនួន ៦ក្បាល និងសត្វក្ងោកឥណ្ឌាចំនួន ១៤ក្បាល។

បន្ទាប់ពីសម្តេចតេជោបានបញ្ជាឱ្យមន្ត្រីក្រសួងកសិកម្ម យកសត្វក្ងោកទាំងនោះមកប្រគល់ជូនម្ចាស់ដើមវិញ លោក យឹម សំអឿន ដែលជាម្ចាស់សត្វក្ងោកបានសរសេរសារថ្លែងអំណរគុណសម្តេចតេជោនៅលើគណនីហ្វេសប៊ុក។

លោក យឹម សំអឿន បានសរសេរដូច្នេះ៖ «ខ្ញុំបាទ យឹម សំអឿន ម្ចាស់ក្ងោក កូនសូមក្រោមអរព្រះគុណបុណ្យសម្តេចពុក កូនសូមអរព្រះគុណសម្តេចពុក ឥឧបមា កូនមានតែម្រាមដៃ១០ ក្រាបសំពះ សម្តេចពុក អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចម៉ែគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី និង រដ្ឋមន្ត្រីគ្រប់ថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ ខ្ញុំសូមអរព្រះគុណបុណ្យថ្នាក់ដឹកនាំដែលបាន ប្រោសប្រទាន ការអាណិតអាសូរប្រជាជនគ្រប់ជាន់ថ្នាក់ កូនសូមប្រសិនពរជ័យសិរីសួស្តីអាយុយឺនយូ ជាម្លប់ដល់ប្រជាជនកម្ពុជាដើម្បីជាប្រយោជន៍ជាតិ អភិវឌ្ឍន៍ និងសុខសន្តិភាព»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក