ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឪពុកកុមារីដែលស្លាប់ដោយសារជំងឺផ្តាសាយបក្សីបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ

ព្រៃវែង៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសនៅព្រឹកនេះថា ឪពុកកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ដែលបានឆ្លងជំងឺដែរនោះ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះហើយ។

តាមលទ្ធផលអង្កេតស្រាវជ្រាវ ឪពុកកូនទាំងពីរនាក់នោះបានឆ្លងជំងឺផ្តាសាយបក្សីពីសត្វបក្សីក្នុងភូមិ ពោលមិនមែនឆ្លងពីកូន ទៅឪពុកនោះទេ។

សូមរំលឹកថា កម្ពុជាបានរកឃើញករណីផ្តាសាយបក្សីជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ ក្រោយខាករកឃើញអ្នកឆ្លងចំនួន ៩ឆ្នាំកន្លងមកហើយ។ ករណីទី១ ក្នុងឆ្នាំ២០២៣ នេះរកឃើញករណីស្លាប់ទៅលើកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់ដែលរស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយករណីទី២ រកឃើញទៅលើឪពុកក្មេងស្រីនោះ។

ក្រោយពីមានករណីនេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកលើអ្នកប៉ះពាល់អ្នកជំងឺចំនួន ១៦នាក់ និងអ្នកមានរោគសញ្ញាគ្រុនផ្តាសាយចំនួន ១៣នាក់ទៀត ដោយលទ្ធផលបានបង្ហាញនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពួកគេទាំងអស់នោះពុំមានវិជ្ជមានផ្តាសាយបក្សី H5N1 ឡើយ។

តែយ៉ាងណា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើកាលមនុស្សឆ្លងជំងឺផ្តាសាយបក្សី H5N1 គឺមានអត្រាមរណភាពខ្ពស់ជាងជំងឺកូវីដ-១៩ ទៅទៀត។

លោកស្រី បានថ្លែងថា៖ «ប្រសិនបើយើងឆ្លងពីបសុបក្សីមកខ្លួនយើង អត្រាមរណភាពខ្ពស់ណាស់ គឺខ្ពស់ជាងជំងឺកូវីដ-១៩ នៅពេលយើងឆ្លងហើយអត្រាស្លាប់គឺមានច្រើនមែនទែន នៅលើសាកលគឺគេនិយាយថាអត្រាស្លាប់គឺអត្រាស្លាប់ ៥០០ ទៅ ៦០ភាគរយហើយ»

លោកស្រី បានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន កុំទៅប៉ះពាល់សត្វបក្សីដែលកំពុងតែឈឺ ឬងាប់ ពោលត្រូវតែយកសត្វទាំងនោះទៅកប់ ឬដុតចោល រួចលាងសម្អាតដៃឱ្យបានស្អាតបាត។ ជាពិសេសត្រូវតែទុកដាក់មាន់ ទា ឱ្យនៅឆ្ងាយពីកន្លែងដែលរស់នៅ។ ជាមួយគ្នានេះ ត្រូវចំអិនមាន់ទាឱ្យបានឆ្អិនល្អ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំដល់ពលរដ្ឋដូច្នេះថា៖ «សត្វមាន់ ទា ឈឺឬស្លាប់ សូមកុំស្តាយ បងប្អូនយើងច្រើនតែថា វាឈឺហើយ កាប់ស្ងោរបណ្តោយទៅ កុំអី ពេលវាឈឺ ឬវាស្លាប់ហើយ សូមយកទៅដុត និងកប់ចោលតែម្តងទៅ»

ជាមួយគ្នានេះ លោកស្រីបានណែនាំថា ប្រសិនពលរដ្ឋបានប៉ះពាល់សត្វបក្សីដែលឈឺទាំងនោះ ត្រូវប្រញាប់លាងដៃ។ ប៉ុន្តែប្រសិនជាអ្នកលក់មាន់ដែលមិនអាចជៀសបានក្នុងការប៉ះពាល់សត្វបក្សី គឺត្រូវតែពាក់ម៉ាស់ និងត្រូវលាងដៃភ្លាមដើម្បីជៀសវាងកុំឱ្យដៃនោះទៅប៉ះពាល់នឹងសរីរាង្គដែលអាចបង្កហានិភ័យឆ្លងជំងឺផ្តាសាយបក្សី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក