ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា អបអរសាទររដ្ឋមន្ត្រីព័ត៌មានដែលទទួលបានបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យសហរដ្ឋអាមេរិក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានផ្ញើសារអបអរសាទរជូនចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលត្រូវបានសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ Florida សហរដ្ឋអាមេរិកផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន។

លោក ឯម ច័ន្ទមករា បានលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា៖ «ខ្ញុំបាទ និងភរិយា សូមគោរពជូនពរ និងអបអរសាទរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសារព័ត៌មាន និងទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ Florida សហរដ្ឋអាមេរិក»។

គួរឲ្យដឹងដែរថា លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ត្រូវបានសាកលវិទ្យាល័យ BODHISASTRA ប្រគល់សញ្ញាបត្រជូននៅថ្ងៃអង្គារ៍ ទី២៨ ខែកុម្ភៈនេះ។

កាលពីខែមីនា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ ក៏ត្រូវបានសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រគល់ដោយផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នាទីក្រុងបាងកក ប្រទេសថៃផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក