ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានចារកិច្ចសឹង្ហបុរីកោតសរសើរភាពជាអ្នកដឹកនាំអាស៊ានរបស់នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ប្រធានចារកម្មប្រទេសសឹង្ហបុរីលោក Lau Peet Meng បានថ្លែងកោតសរសេរភាពជាអ្នកដឹងនាំអាស៊ានកាលពីឆ្នាំ២០២២ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារភាពជាអ្នកដឹកនាំនេះបានធ្វើឱ្យតំបន់និងពិភពលោករក្សាបាននូវសន្ដិភាព។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក Lau Peet Meng បានទទួលស្គាល់ពីភាពរីកចម្រើនរបស់កម្ពុជា និងថាការដឹកនាំអាស៊ានបានជោគជ័យរបស់សម្ដេចតេជោមិនត្រឹមតែជាមុខមាត់របស់អាស៊ានប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកសម្រាប់សន្ដិភាពតំបន់ និងក្នុងពិភពលោកផងដែរ។

ជាមួយគ្នានេះលោកស្នើសុំយោបល់ពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងសឹង្ហបុរី និងកម្ពុជាកាន់តែកើនឡើងផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាភាពជោគជ័យនៃកិច្ចប្រជុំអាស៊ានគឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់រួមទាំងអាស៊ាន និងដៃគូររបស់អាស៊ាន។

ក្នុងការបង្កើនទំនាក់ទំនងរវាងសឹង្ហបុរី និងកម្ពុជា សម្ដេចតេជោបានជំរុញឱ្យមានការតភ្ជាប់តាមផ្លូវអាកាសរវាងសឹង្ហបុរីមកកម្ពុជា ធ្វើយ៉ាងណាឱ្យអ្នកទេសចរដែលទៅដល់សឹង្ហបុរីអាចធ្វើដំណើរដល់កម្ពុជាងាយស្រួល ខណៈសម្ដេចក៏ជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការផ្សេងទៀតផងដែរ។

ក្នុងជំនួបព្រឹកនេះសម្ដេចតេជោ ក៏បានជួបជាមួយមេទ័ពជើងគោកលោក David Neo ផងដែរ ដោយក្នុងជំនួបនោះសម្ដេចបានជំរុញការអភិវឌ្ឍន៍ទ័ពនៃប្រទេសទាំងពីរ ជាពិសេសចែករំលែកបទពិសោធន៍ ព័ត៌មាន រួមទាំងការអភិវឌ្ឍវិស័យធនធានមនុស្ស៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក