ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឈឿន ប៊ុនឆន ត្រូវបានក្រសួងមហាផ្ទៃតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព្រៃវែង៖ ក្រោយពីលោក ឈឿន ប៊ុនឆន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់មុខតំណែងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅថ្ងៃនេះលោកក៏បានទទួលតំណែងថ្មី គឺជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ។ នេះបើតាមលិខិតប្រកាសដែលមានការចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈឿន ប៊ុនឆន ដែលត្រូវជាប្អូនបង្កើតស្នងការនៃស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានទទួលតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជំនួសលោកឧត្កមសេនីយ៍ទោ ព្រុំ សន្ធរ ដែលនឹងត្រូវឡើងជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ផាន់ សុផល នឹងត្រូវឡើងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោក ឈឿន ប៊ុនឆន វិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក