ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាឱ្យមន្ត្រីដែលចាប់ក្ងោកពីពលរដ្ឋត្រូវយកទៅឱ្យម្ចាស់គេវិញនៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីដែលចាប់សត្វក្ងោកចំនួន ៦ក្បាលពីពលរដ្ឋរស់នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឆាប់យកក្ងោកទៅឱ្យពលរដ្ឋវិញនៅថ្ងៃនេះ ដោយថា សម្ដេចមិនយល់ស្របនឹងទង្វើរបែបនេះទេ។

ក្នុងសារសំឡេងក្នុង Channel Telegram នៅថ្ងៃអង្គារ ទី២៨នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាគួរណាស់តែជួយតែលើកទឹកចិត្តអ្នកចិញ្ចឹមសត្វដែលជិតផុតពូជទាំងនេះ។ សម្ដេចបានបញ្ជាឱ្យយកសត្វក្ងោកទៅឱ្យម្ចាស់សត្វវិញនៅថ្ងៃនេះ។

សម្ដេចថា៖ «ទទួលបានបទបញ្ជានេះហើយមន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានគឺធ្វើឱ្យបានឆាប់នៅថ្ងៃទី២៨ នេះតែម្ដងទទួលបានបទបញ្ជានេះគឺសូមអនុវត្តភ្លាមដោយគ្មានការរង់ចាំ។ នេះជាបញ្ជារបស់នាយករដ្ឋមន្ត្រីដែលមិនអាចមិនអនុវត្តបានឡើយរឿងដទៃទៀតទុកនិយាយនៅពេលក្រោយ»

សម្ដេចតេជោក៏បានស្នើឱ្យធ្វើវិសោធនកម្មច្បាប់កែប្រែត្រង់ចំណុចណាដែលចែងឱ្យចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋចេញពីការអនុវត្តផងដែរ។

សម្ដេចតេជោក៏បញ្ជាក់ផងដែរថា នៅផ្ទះសម្ដេចក៏ធ្លាប់បានចិញ្ចឹមសត្វក្ងោកផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក