វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មន្ទីរធម្មការ ស្នើចំំណុចសំខាន់ៗដល់គ្រប់វត្តជុំវិញការបូជាសពធម្មតា

ភ្នំពេញ៖ អំឡុងវិបត្តិកូវីដ-១៩នេះ បណ្តាគ្រប់វត្តអារាមទាំងអស់ ហាក់បានអនុវត្តនូវវិធានការយ៉ាងតឹងរ៉ឹង ជាពិសេសសូម្បីតែការបូជាសពក៏មិនអាចអនុវត្តងាយស្រួលដូចមុនដែរ ត្បិតមានការព្រួយបារម្ភពីការចម្លងកូវីដ-១៩។ កន្លងមក វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញក៏បានក្លាយជាទីតាំងផ្ទុះឡើងនូវការចម្លងកូវីដ-១៩ផងដែរ ដូចជាវត្តស្ទឹងមានជ័យ វត្តសារាវន្តតេជោ និងវត្តទួលទំពូងជាដើម។ ដោយជួបប្រទះនឹងភាពលំបាកបែបនេះ ទើបមាននូវការត្អូញត្អែរ និងរិះគន់ជុំវិញបញ្ហាបូជាសពនេះជាបន្តបន្ទាប់ ត្បិតការបូជាសពក្នុងសម័យកូវីដនេះមានភាពលំបាកក្នុងការរកទីតាំង ហើយបើរកបានក៏មានតម្លៃខ្ពស់ខ្លាំងទៅទៀត។ 

យ៉ាងណាក្តី ក្រោយមានបាតុភាពមិនល្អជាបន្តបន្ទាប់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញដែលជាស្ថាប័នទទួលបន្ទុកបញ្ហានេះ បានស្នើចំណុចសំខាន់ៗមួយចំនួនទៅកាន់វត្តអារាមដែលមានឈាបនដ្ឋាន ឬទីបូជាសព ឱ្យយោគយល់ និងសម្រួលជូនប្រជាពលរដ្ឋក្នុងគ្រានេះ ដែលសង្គមកំពុងជួបការលំបាក។ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានប្រគេនលិខិតមួយច្បាប់ទៅដល់គ្រប់ព្រះគ្រូចៅអធិការវត្តដែលមានកន្លែងបូជាសពទាំងអស់ ឱ្យមានការយោគយល់ និងទទួលបូជាសពដែលស្លាប់ធម្មតា មិនមែនដោយសារកូវីដ-១៩ ឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានមន្ទីរខាងលើក៏បានស្នើទៅកាន់ក្រុមគ្រួសារសព ត្រូវពិនិត្យ និងមានលិខិតបញ្ជាក់ពីអាជ្ញាធរសុខាភិបាលថាគ្មានជម្ងីកូវីដ-១៩ជាមុនសិន ព្រមទាំងមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋានជាមុន ហើយទីតាំងឈាបនដ្ឋាននោះទៀតសោត ត្រូវតែមានវិធានការរក្សាគម្លាត និងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ហើយមិនត្រូវមានសាច់ញាតិបងប្អូនមកប្រមូលផ្តុំគ្នាច្រើនលើសពី ១៥នាក់ឡើយ។ 

ដោយឡែក ពាក់ព័ន្ធនឹងរឿងកំពុងមានភាពក្តៅគគុកមួយទៀត ប្រធានមន្ទីរធម្មការដដែលក៏បានស្នើឱ្យវត្តទាំងអស់ ត្រូវរក្សាតម្លៃដើមជៀសវាងការដំឡើងថ្លៃក្នុងការបូជាសព ហើយមិនត្រូវមានការរៃអង្គាសគ្រប់រូបភាពសម្រាប់កសាងវត្តពីក្រុមគ្រួសារសពនីមួយៗ ដែលធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋបន្ថែម ព្រោះពេលនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងជួបការលំបាកផ្នែកថវិការដោយសារផលប៉ះពាល់ពីកូវីដ-១៩ ។

សូមបញ្ជាក់ថា ការជូនដំណឹងពីប្រធានមន្ទីរធម្មការនេះ ត្រូវបានគេសង្កេតឃើញកើតមាន ក្រោយពេលថ្មីៗនេះ វត្តសំបួរមាស ដែលស្ថិតនៅក្នុងទឹកដីខណ្ឌដង្កោ បានរងការរិះគន់យ៉ាងខ្លាំងក្លាពីពុទ្ធបរិស័ទ ដែលកំណត់តម្លៃអំពីការបូជាសពនិងការទិញសម្ភារៈផ្សេងៗក្នុងតម្លៃយ៉ាងខ្ពស់ដែលមិនអាចទទួលយកបាន ។ មិនត្រឹមតែប៉ុណ្ណោះ តាមព័ត៌មានពីប្រជាពលរដ្ឋផ្សេងៗ ក៏បានឲ្យដឹងដែរថា វត្តមួយចំនួនទៀតក៏បានកំណត់តម្លៃខ្ពស់បែបនេះមិនចាញ់វត្តសំបួរមាសដែរ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក