ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

WHO ផ្តល់ជំនួយឱសថ ៣ពាន់ដូសសម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សីដល់កម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានទទួលឱសថសម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ចំនួន៣ពាន់ដូសពីអង្គការសុខភាពពិភពលោក។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាលតំណាងដោយនាយកដ្នានប្រយុទ្ធនិងជំងឺឆ្លងបានទទួលឱសថឈ្មោះ Tamiflu (oseltamivir ) សម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ចំនួន ៣ពាន់ដូស ។

ឱសថនេះទទួលបានជំនួយពីអង្គការសុខភាពពិភពលោក (WHO) នឹងប្រើសម្រាប់ឆ្លើយតបការរាតត្បាតផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង និងខេត្តដទៃទៀតក្នុងកម្ពុជា ដែលអាចកើតមានរាតត្បាតជាយថាហេតុ។

គួរឱ្យដឹងដែរថា រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថាក្រោយជំងឺផ្តាសាយបក្សី H5N1 ដែលកើតលើក្មេងស្រីអាយុ ១១ឆ្នាំ បានទទួលមរណភាពនោះ មកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានរកឃើញតែ ២ ករណីប៉ុណ្ណោះដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយឪពុករបស់នាងដែលបានបញ្ជាក់ថា មានផ្ទុកមេរោគ H5N1 ត្រូវបានមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ទទួលបានលទ្ធផលអវិជ្ជមាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែនៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលតាមពិធីការនៃការប្រើប្រាស់ថ្នាំ។

ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែក្រើនរំលឹកឱ្យបន្តការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និង អនុវត្តវិធានការការពារដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ ជាពិសេសមិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក