ភ្នំពេញ៖ នៅថ្ងៃទី២៨ កុម្ភៈ ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៤នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ កុម្ភៈ ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧១៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៥៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៨៩ករណី(ជាប្រភេទអូមីក្រុង) ៕