ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានិងអង្គការ UNAIDS នឹងប្រឹងប្រែងរួមគ្នាទប់ស្កាត់ការចម្លងមេរោគអេដស៍

ភ្នំពេញ៖ អនុប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ឃួន សុដារី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសវនាការជាមួយ នាយិកាអង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា (UNAIDS) លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន (Patricia Ongpin) នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងជំនួបនោះ តំណាងភាគីទាំង២ បានលើកឡើងពីបញ្ហានៃការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលមកទល់បច្ចុប្បន្នមានប្រមាណ ២ភាគរយប៉ុណ្ណោះ ហើយក្នុងចំណោមនេះ ភាគច្រើនគឺជាអ្នកផ្ទុកមេរោគអេដស៍ខ្លួនឯងដែលមានការរើសអើងចំពោះខ្លួនឯង។

បញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានេះ គឺបញ្ហាដែលកំពុងតែកើតមានឡើងទៅលើក្រុមប្រឈមខ្ពស់ទាំង៤បញ្ហាដែលអ្នកផ្ទុកមេរោគអេដស៍មិនព្រមទៅទទួលយកឱសថប្រឆាំងមេរោគអេដស៍ ក៏ដូចជាការកើនឡើងនូវអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅទារក ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។

លោកស្រី ឃួន សុដារី បានលើកឡើងថា៖ «ហេតុដូចនេះ អ្វីដែលជាការគិតគូររួមគ្នារវាងកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអង្គការយូអិនអេដស៍ គឺត្រូវបន្តលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងគិតគូរដល់ទារក/កុមារដែលកើតមកហើយមានផ្ទុកមេរោគអេដស៍នោះ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍»

លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន ក៏បានលើកឡើងថា ការពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយពីការទប់ស្កាត់មេរោគអេដស៍ ជំងឺអេដស៍នេះ ឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ចំណោមក្រុមប្រឈមខ្ពស់ទាំង៤ យុវវ័យ យុវជន និងនិស្សិតនៅតាមសាកលវិទ្យាល័យក៏ជាកិច្ចការដែលត្រូវធ្វើរួមគ្នា ខណៈបច្ចុប្បន្នការយល់ដឹងរបស់យុវជនមានការធ្លាក់ចុះដោយសារវិបត្តិជំងឺ-១៩។

លោកស្រីនាយិកាអង្គការយូអិនអេដស៍ ក៏បានចែករំលែកបទពិសោធន៍នៃការបំពេញការងារនៅតាមបណ្តាប្រទេសនៅអាហ្វ្រិក ដែលមានអត្រាប្រេវ៉ាឡង់ខ្ពស់ ដែលបណ្តាប្រទេសទាំងនោះបានប្រើវិធីសាស្ត្រថ្មីៗ ប្រើប្រាស់ឱសថថ្មីៗ ទប់ស្កាត់ការចម្លងមេរោគអេដស៍នេះ។

លោកស្រីបន្តថា ដោយឡែក សម្រាប់ប្រទេសកម្ពុជាគឺប្រើឱសថបង្ការមេរោគអេដស៍ជាមុន (ប្រឹប) ដែលបានប្រើនៅក្នុងចំណោមក្រុមគោលដៅប្រឈមខ្ពស់។ ចំណុចនេះ យូអិនអេដស៍ ក៏បានបញ្ជាក់ពីការសិក្សាបន្ថែមទៀតដោយប្រើថ្នាំចាក់សម្រាប់ព្យាបាល ប៉ុន្តែការប្រើថ្នាំចាក់នេះមានតម្លៃខ្ពស់ ដែលយូអិនអេដស៍ កំពុងតែគិតគូរចរចារជាមួយអ្នកផលិតថ្នាំ ធ្វើយ៉ាងណាឱ្យមានតម្លៃទាបណាមួយ ដែលម្នាក់ៗអាចទទួលយកសេវាព្យាបាលបាន។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៃរបស់លោកស្រី ជានាយិកាអង្គការយូអិនអេដស៍នៅកម្ពុជា លោកស្រី មានសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្តប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាសកលរួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកូវីដ-១៩ ដែលមិនទាន់ទៅណាឆ្ងាយពីមនុស្សជាតិឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក