ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ធនាគារ អ៉ឹមប៊ី (ខេមបូឌា) រៀបចំពិធីសម្ពោធជាផ្លូវការក្លាយជាធនាគារពាណិជ្ជនៅកម្ពុជា

ភ្នំពេញ៖ ធនាគារ អ៉ឹមប៊ី (ខេមបូឌា) រៀបចំពិធីសម្ពោធជាផ្លូវការក្លាយជាធនាគារពាណិជ្ជនៅកម្ពុជា ម.ក ឬជាភាសាអង់គ្លេស MB Cambodia បានរៀបចំពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងការក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងប្រទេសកម្ពុជា។

ក្នុងព្រឹត្ដិការណ៍ដ៏អធិកអធមនេះ មានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ និងភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលប្រព្រឹត្ដិទៅក្រោមអធិបតីភាព ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក ហ៊ុយ តាំង និងអនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group លោក ឡឺវ ជុង ថៃ ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ MB Cambodia លោក ឌីញ ក្វាង ហ៊ុយ។

អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group លោក ឡឺវ ជុង ថៃ បានមានប្រសាសន៍ថា៖ «ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងការពង្រីកធនាគារ MB Bank មកកាន់ប្រទេសកម្ពុជា ពិធីបើកសម្ពោធដ៏ធំនេះ បង្ហាញពីការចាប់ផ្តើមនៃដំណើរប្រកបដោយផ្លែផ្ការបស់យើងខ្ញុំ ដែលក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំ ដើម្បីលើកកែវអបអរសាទរជាមួយដៃគូរបស់យើង និងថ្លែងអំណរគុណដល់ ការគាំទ្ររបស់ពួកគាត់ ហើយថែមទាំងណែនាំនូវធនាគារ MB Cambodia និងសេវាកម្មរបស់យើងខ្ញុំផងដែរ។»

ធនាគារ MB Cambodia ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខាប្រចាំកម្ពុជា តែសព្វថ្ងៃនេះ ធនាគារ MB Cambodia បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជមួយ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មធនាគារផ្សេងៗជាច្រើន។ ផលិតផល និងសេវាកម្មសំខាន់ៗរបស់ធនាគារ MB Cambodia រួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានមានប្រសាសន៍ថា៖ «ធនាគារ អុឹមប៊ី (ខេមបូឌា) និងចូលរួមប្រកួតប្រជែងដោយស្មើភាពនិងតម្លាភាពជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត ព្រមទាំងនាំមកនូវបទពិសោធន៍ ធុរៈកិច្ច បច្ចេកវិទ្យាទំនើបៗ នវានុវត្តភាព និងផលិតផលហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងចូលរួមគាំទ្រដល់ការអភិវឌ្ឍទីផ្សារធនាគារនិងហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា»។

អ្វីដែលសំខាន់បំផុត គួបផ្សំនឹងសមត្ថភាព និងជំនាញឌីជីថលពីក្រុមហ៊ុន MB Group ធនាគារ MB Cambodia នឹងណែនាំសេវាកម្មធនាគារបែបឌីជីថលដល់អតិជិជន ប្រកបដោយសុវត្ថិភាព និងភាពទំនើបតាមវិស័យធនាគារបែបឌីជីថលដែលកំពុងរីកដុះដាលនៅប្រទេសកម្ពុជា។

លោក ឡឺវ ជុង ថៃ បានបន្ដថា៖ «ដោយសារយើងឈានចូលយុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ការផ្តោតសំខាន់របស់ យើងខ្ញុំ គឺលើការផ្តល់ភាពងាយស្រួលតាមរយៈបច្ចេកវិទ្យាធនាគារឌីជីថលប្រកបដោយនវានុវត្តភាព។ គោលបំណងរបស់ យើងខ្ញុំ គឺផ្តល់នូវសេវាធនាគារទំនើបដល់បុគ្គល ស្ថាប័ន និងសហគ្រាសនានាទូទាំងប្រទេសកម្ពុជា»

ការិយាល័យកណ្តាលនៃធនាគារ MB Cambodia មានអាសយដ្ឋាននៅអាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា។ ធនាគារដំណើរការចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក