កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំជាវិសាមញ្ញដើម្បីអនុម័តរបៀបវារៈចំនួន២

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយវត្តមានសមាជិក សមាជិការដ្ឋសភាចំនួន ៩៨រូប។

កិច្ចប្រជុំព្រឹកនេះរដ្ឋសភាបានអនុម័តរបៀបវារៈចំនួន២ គឺការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា ដែលបានទទួលមរណភាព និងរបៀបវារៈទី២ គឺ ការបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដោយបានទទួលសន្លឹកឆ្នោតព្រមចំនួន ១០០សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក