លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចតេជោចេញអនុក្រឹត្យ កំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងបជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្រ្តី ចេញអនុក្រឹត្យដែលមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។

ក្នុងមាត្រា៧នៃអនុក្រឹត្យចែងថា ហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោតដូចជា ការធ្វើនេសាទគ្រប់ប្រភេទ ការធ្វើវារីវប្បកម្ម ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ។ ការធ្វើនាវាចរដែលមានល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងទីលំនៅ សកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។

ដោយឡែកក្នុង មាត្រា៨ បានចែងថា ហាមឃាត់ការធ្វើនេសាទក្នុងកន្លែងការពារសត្វផ្សោតដូចជា ការធ្វើនេសាទដោយប្រើមង ឬសន្ទូចរនង និងការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យមនិងខ្នាតធំ។

ចំពោះមាត្រាទី៩ ចែងថា សកម្មភាពអនុញ្ញាតក្នុងតំបន់គ្រប់គ្រងសត្វផ្សោតដូចជា ការធ្វើនេសាទដោយឧបករណ៍ខ្នាតតូចក្នុងកន្លែងការពារ លើកលែងមងឬសន្ទូចរនង ការទស្សនាសត្វផ្សោត ការអភិវឌ្ឍអេកូទេសចរណ៍ និងការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្ត្រ។

ក្នុងអនុក្រឹត្យនេះផងដែរ ក៏បានចែងថាបុគ្គលណាដែលបំពាននិងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មផ្សេងទៀតស្រប តាមច្បាប់។

គួរឱ្យដឹងដែរថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាង ក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានទំហំសរុប ៦២១គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤គីឡូម៉ែត្រក្រឡា និងកន្លែងការពារ៖ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ដ្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក